Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ពោធិ៍សាត់​អរគុណ​ពលរដ្ឋ​ទូទាំង​ខេត្ត​ ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​លើសលប់​

បានផុស

នៅ

ពោធិ៍សាត់ ​៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​យាយ​តា ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ឃុំ​សង្កាត់​ទូទាំង​ខេត្តពោធិ៍សាត់​ទាំងអស់ ដែល​ស្រឡាញ់​គាំទ្រ និង​ជឿជាក់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​លើសលប់​ភ្លូកទឹកភ្លូកដី កន្លង​ទៅ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​លោក​អភិបាលខេត្ត​និង​ភរិយា​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក​ម្ដាយ​នៅ​ឯ​ស្រុកកំណើត​របស់លោក​ក្នុងភូមិ​ស្វាយ​ចាន់ ឃុំ​ស្វាយ​លួង ស្រុក​កណ្ណៀង ខេត្តពោធិ៍សាត់ ដោយ​ជម្រាប​ម្ដាយ​លោក​ថា ខេត្តពោធិ៍សាត់​យើង​ឈ្នះ​ឆ្នោត​ដាច់​គេ​ទូទាំង​ប្រទេស​ក្នុង​ចំណាត់ថ្នាក់​លេខ​១​។

លោក ខូ​យ រី​ដា ក៏​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត ហ៊ុន​ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​រស់នៅក្នុង​ខេត្តពោធិ៍សាត់​ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ពិតជា​ត្រឹមត្រូវ​តាម​កាលៈទេសៈ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​ឆ្លងកាត់​សង្គ្រាម​រាប់រយឆ្នាំ​មកហើយ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ក្នុង​សម័យ​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ជូន​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ពេញ​នៅលើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀតផង​។ ជាមួយនឹង​ភាពជោគជ័យ​នៃ​ការ​គាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តពោធិ៍សាត់ លើ​គណបក្ស​ប្រជាជន​កម្ពុជា លើសលប់​ភ្លូកទឹកភ្លូកដី​នោះ លោក​អភិបាល​ក៏​បាន​សន្យា​ទៅ​នឹង​បងប្អូន​ដោះស្រាយ​ទុ​ក្ខ​លំបាក​បងប្អូន​គ្រប់​ទីកន្លែង ក្នុង​ផ្លូវ​សន្តិភាព​ជានិច្ច​៕

ដោយ ៖ លាន គ្រ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៤ វិនាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៩ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៤០ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម