Connect with us

កីឡា

សារ៉េត គ្រីយ៉ា៖«បើកឆាកលីគប៉ះ​ក្រុមទ័ពគឺតានតឹង និងសំខាន់បំផុត»

បានផុស

នៅ

ខ្សែ​ការពារ សារ៉េត គ្រីយ៉ា ចាត់​ទុក​ការ​ប្រកួត​បើក​ឆាក​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៥ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ទល់​នឹង​ក្រុម​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា​គឺ​ជា​ជំនួប​ដ៏​សំខាន់ និង​តាន​តឹង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បើក​ឆាក​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្លិប​នីមួយ​ៗ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដ៏ចាំ​បាច់ទាំង​ស្មារតី បច្ចេកទេស និង​ពិន្ទុ ដូច្នេះ​ក្លិប​នីមួយ​ៗ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់ខ្លាំង។

ខ្សែ​ការពារ​ដ៏​សំខាន់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង សារ៉េត គ្រីយ៉ា បាន​​ប្រាប់«កម្ពុជា​ថ្មី»​​ថា ៖«​ការ​ប្រកួត​បើក​ឆាក​ជា​មួយ​ក្រសួង​ការពារ​ជាតិ​គឺ​ជា​ជំនួប​មួយ​ដែល​តាន​តឹង។ ក្រុម​ក្រសួង​ការពារ​ជាតិ​​តាម​អ្វី​ដែល​​ខ្ញុំ​​បាន​កត់​សំគាល់​ពួក​គេ​​​ក្នុង​ការ​ប្រកួត​លីគ​ខាប់​កន្លង​មក​គឺ​​ ពួក​គាត់​លេង​ជា​ក្រុម​បាន​ល្អ»។

«ពួក​គាត់​មាន​កីឡាករ​វ័យ​ក្មេង​ល្អ​ៗ គួប​ផ្សំ​នឹងកីឡាករ​បរទេស​ថ្មីៗ​មាន​បទ​ពិសោធ​លេង​នៅ​ក្រៅ​ស្រុក​ច្រើន។ អ្វី​ដែល​សំខាន់ពួក​គាត់​មាន​គ្រូ​បង្វឹក​ថ្មី​ដែល​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​​ម្នាក់»។ គ្រីយ៉ា បាន​បន្ថែម។

ពិត​ណាស់ ក្រុម​ក្រួសារ​ការពារ​ជាតិ​​មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​សំគាល់​សម្រាប់​រដូវ​កាល​​ថ្មី​នេះ បើ​ប្រៀប​ធៀប​នឹង​រដូវ​កាល​មុន។ ពួក​គេ​ទើប​តែ​បាន​តែង​តាំង​លោក ភា សុភ័ក្ត្រា ជា​គ្រូ​បង្វឹក​ថ្មី និង​ជា​ការតែង​តាំង​គ្រូ​បង្វឹក​ដដែល​​​ជា​លើក​ទី​២។ គ្រូ​បង្វឹក​រូប​នេះ​ស្គាល់​ច្បាស់​​ពី​កីឡាករ​កម្ពុជា​ ពី​ព្រោះ​ធ្លាប់​​ដឹក​នាំ​យុវជន​ជម្រើស​ជាតិ​កម្ពុជា និងក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ។

ជា​មួយ​គ្នា​នេះក៏​ទើប​តែ​បាន​ប្រកាស​នាំ​ចូលខ្សែ​ការពារ​សញ្ជាតិ​ថៃ Srayut Sompim ខណៈ​កីឡាករ​បរទេស​៥​នាក់​ផ្សេង​ទៀត​​មាន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ជប៉ុន Tetsuaki Misawa, ខ្សែ​ប្រយុទ្ធ​ជប៉ុន Shori Murata, ខ្សែ​ប្រយុទ្ធប្រេស៊ីល Lucas Massar, ខ្សែ​បម្រើប្រេស៊ីល Caio Dos Santos, និង​ខ្សែ​ប្រយុទ្ធ​ជប៉ុន Toshiya Takagi។

ជំនួប​រវាង​ក្រសួង​ការពារ​ជាតិ និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​វេលាម៉ោង៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា នៅ​ស្តាត​ចាស់។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​​ខេមបូឌានព្រីមៀរលីគ​​​​បាន​ចាប់​ផ្តើម​នៅ​​ដើម​ខែ​សីហា ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​​​ជា​ការ​ប្រកួត​ឆ្លង​ឆ្នាំ​ដូច​ទៅ​នឹង​​លីគ​កំពូល​របស់​ប្រទេស​ផ្សេង​ៗ​ដែរ។ ជា​មួយ​គ្នា​នេះ ក្លិប​មាន​១០​ចូល​រួម​ប្រកួត​ប្រជែង និង​មាន​កូតាកីឡាករ​អាស៊ាន​១​រូប​ក្នុង​ចំណោម​កីឡាករ​បរទេស​៦​រូប៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម