ព័ត៍មានទាន់​ហេតុការណ៏
Search

​កាណាដា​ ថ្លឹងថ្លែង​វាសនា​ នៃ​ការកើនឡើង​នូវ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​មកពី​សហរដ្ឋអាមេរិក​ ​

រដ្ឋាភិបាល​កាណាដា​កំពុងតែ​ថ្លែង​ថ្លែង​ទៅលើ​ការ​កញ្ជ្រោល​កើនឡើង​នៅក្នុង​ចំណោម​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ ដែល​ឆ្លងកាត់​ព្រំដែន​ ដោយ​ខុសច្បាប់​ចូលមក​ប្រទេស​កាណាដា​ពី​សហរដ្ឋ​អា​មេ​រិ​កមក ខណៈពេលដែល​អាកាសធាតុ​ល្អ​ប្រសើរ​វិញ​។ នេះ​ជាការ​លើកឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​មួយរូប​ដែល​បាន​និ​យ​យា​កាលពី​ថ្ងៃ​អង្គារ​។​
​ ​
មាន​មនុស្ស​រាប់រយ​នាក់​មកហើយ ដែល​ច្រើនតែ​មកពី​តំបន់​អាហ្វ្រិក​នឹង​មជ្ឈិម​បូ​ព៌ា​បាន​ជំនះ​ពុះពារ​ស្ថានភាព​ដ៏​ត្រជាក់​រងា​ឆ្ងល់​កាត់​ព្រំដែន​ចូលមក​កាណាដា ដែល​ពួកគេ​ប្រឈម​នឹង​ការចាប់ខ្លួន​។ ទីភ្នាក់ងារ​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍​នឹង​ជនភៀសខ្លួន​លើកឡើងថា ការបង្ក្រាប​ទៅលើ​រឿង​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក Donald Trump នោះ​ហើយ​ជាហេតុ​ផល​មួយ​នៃ​ការ​ភៀស​រត់ចេញ​បែបយ៉ាង​នេះ​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​ស​និ្ត​សុខ​លើ​ផ្ទៃ​ប្រទេស​សហរដ្ឋ​អា​មេ​រិ​ក លោក John Kelly ត្រូវបាន​កំណត់ពេល​ស​ម្រា​ប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង Ottawa នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​បើក​ជំនួប​ចរចា​អំពី​ព្រំដែន​នឹង​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​។ នេះ​ជាការ​លើកឡើង​ពី​ក្រុមមន្ត្រី​កាណាដា​។​

​លោក Ralph Goodale រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​សុវត្ថិភាព​សាធារណៈ​បាន​លើក​យកមក​និយាយប្រាប់​ដល់​អ្នកយកព័ត៌មាន​ថា វា​ជា​រឿង​សំខាន់​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក ដើម្បី​យល់ដឹង​អំពី​ឥទ្ធិពល​នៃ​លំហូរ​ជនអន្តោប្រវេសន៍​នេះ​មកដល់​កាណាដា​នោះ​។​

​ក្រុមមន្ត្រី​កាណាដា​បាន​រកឃើញថា មនុស្ស​ជាច្រើន​បាន​ចូលមក​ខេត្ត Quebec ដោយ​គេ​ទទួលបាន​ទិដ្ឋាកា (Visa) ពី​ស្ថានទូត​សហរដ្ឋ​អា​មេ​រិ​ក​ប្រចាំ​ក្រុង Riyadh​។ នេះ​ជាការ​លើកឡើង​ពី​មនុស្ស​ម្នាក់​ដែល​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អ្វីដែល​កំពុងតែ​កើតឡើង​ទាក់ទង​នឹង​ជនអន្តោប្រវេសន៍​នោះ​។​

​ដោយឡែក​មាន​ប្រភពព័ត៌មាន​មួយ​ពី​ខាង​អ្នកនយោបាយ​នោះបាន​និយាយថា អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​រីករាយ​ទៅវិញ​ទេ ក្នុងការ​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិ​ស​ចាប់​ហើយ​បាន​រួច​ផុតពី​ភាព​ត្រជាក់​ញាក់ញ័រ​នោះ​។​
​ ​
វា​មានការ​ពិបាក​ណាស់​ក្នុងការ​ធានា​រ៉ាប់រង​បាន ដោយសារតែ​ព្រំដែន​រវាង​អាមេរិក និង​កាណាដា​លាតសន្ធឹង​ដល់​ទៅ​ប្រវែង​៥៥០០​ម៉ៃ​ល៍ (៨៩០០​គីឡូម៉ែត្រ​) ហើយ​ចំណុច​ភាគច្រើន​ដ៏​ល្វឹងល្វើយ​ទៀតសោធ​ក៏​គ្មាន​ការ​យាមកាម​អ្វី​នោះដែរ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684