ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អាជីវកម្ម ៖ ផែនការ​បច្ចេកវិទ្យា​ចិន ​គំរាម​ដល់​ក្រុមហ៊ុន​បរទេស

ក្រុម​អាជីវកម្ម​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០៧ ខែមីនា​ថា ប្រទេស​ចិន​កំពុងតែ​រំលោភ​ការសន្យា​ពាណិជ្ជកម្ម​សេរី​របស់​ខ្លួន ដោយ​ដាក់​សម្ពាធ​ទៅលើ​អ្នក​ផលិត​បរទេស​នូវ​រថ​យន្ត​អគ្គិសនី និង​ទំនិញ​ផ្សេងៗ​ទៀត​ដើម្បី​ចែករំលែក​បច្ចេកវិទ្យា​នៅ​ក្រោម​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ទំនងជា​នឹង​ធ្វើ​ឲ្យ​រួញ​ដល់​ការចូល​ទៅរក​ទីផ្សារ​របស់ខ្លួន។

របាយការណ៍​របស់​ស​ភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប (EU) បាន​បន្ថែម​ទៅលើ​បណ្តឹង​ដែល​បាន​កើន​ឡើង​ចំពោះ​ក្រុង​ប៉េកាំង​ដែល​បានការ​ពារ​ដោយ​មិន​ត្រឹមត្រូវ​នូវ​អ្នក​អភិវឌ្ឍ​មនុស្ស​យន្ត​ដែល​គ្មាន​បទពិសោធន៍​ព្រមទាំង Software និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ពី​ការប្រកួតប្រជែង​។ បច្ចេកវិទ្យា គឺជា​ចំណុច​ខ្ពស់​ដែល​បាន​កើន​ឡើង​នៅ​ក្នុង​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីន​តោន និង​អឺ​រ៉ុប​ដែលមាន​ការ​ព្រួយបារម្ភ​អំពី​ការប្រកួតប្រជែង​របស់​ពួកគេ ដែល​កំពុងតែ​សឹករិចរិល​នៅ​ពេល​ដែល​ក្រុង​ប៉េកាំង​ទិញ ឬក៏​អភិវឌ្ឍ​មុខជំនាញ​នៅក្នុង​ឧបករណ៍​អគ្គិ​ស​នី​ពាក់​កណ្តាល និង​ថាមពល​កកើត​ឡើងវិញ និង​ទឹកដី​ផ្សេងទៀត​នោះ។

ក្រុមហ៊ុន​អឺ​រ៉ុ​ប​បាន​សម្តែង​ចេញ​នូវ​ការ​ខកចិត្ត​ចំពោះ​សហគ្រាស​ចិន ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួលបាន​អ្នកដឹកនាំ​បច្ចេកវិទ្យា​ដូចជា​អ្នក​ផលិត​មនុស្ស​យន្ត​អាល្លឺម៉ង់ Kuka នៅពេលដែល​ភាគច្រើន​នៃ​ទ្រព្យសកម្ម​របស់​ចិន​ដាក់​កំហិត​ចំពោះ​អ្នកទិញ​បរទេស​។ នៅក្នុង​ខែធ្នូ ប្រទេស​អាល្លឺម៉ង់​បាន​រារាំង​ខ្ទប់​ការទិញ​របស់​ចិន​នូវ​អ្នក​ផលិត​បន្ទះ Ship Aixtron បន្ទាប់ពី​ក្រុង​វ៉ា​ស៊ីន​តោន​បាន​ជំទាស់​ចំពោះ​ប្រវត្តិ​ស​និ្ត​សុខ​។ សភា​អឺ​រ៉ុប​បាន​ព្រមាន​ចំពោះ​យុទ្ធវិធី​របស់​ក្រុង​ប៉េកាំង​ដេ​ល​កំពុងតែ​ប្រើប្រាស់​ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​អំពី​សកម្មភាព China Manujae Turing 2025 របស់ខ្លួន​ដែល​អាច​បញ្ឆេះ​មនោសញ្ចេតនា​នៅ​អឺ​រ៉ុប និង​នៅ​អាមេ​រិ​ក​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការត្រួតត្រា​ពាណិជ្ជកម្ម។

ផែនការ​នេះ​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន ដើម្បី​ឲ្យ​មានលទ្ធភាព​ផ្គត់ផ្គង់​នូវ​ផ្នែក​តូចៗ​នៃ​បច្ចេកវិទ្យា​ខ្ពស់​នៅ​ឆ្នាំ​២០២០ និង​សម្ភារៈ​ទាំងឡាយ​នៅ​ឆ្នាំ​២០២៥ នៅ​ក្នុង​ឧស្សាហកម្ម​ចំនួន​១០​ចាប់ពី​បច្ចេកវិទ្យា​ព័ត៌មាន និង​បច្ចេកវិទ្យា​ផលិត​យន្តហោះ​ទៅដល់​បច្ចេកវិទ្យា​ផលិត​ឱសថ​។ ការ​គូសបញ្ជាក់​ដ៏​ទូលំទូលាយ​មួយ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​ឆ្នាំ​២០១៥ ហើយ​ពួក​មន្ត្រី​បានចេញ​ផ្សាយ​បន្តិច​ម្តងៗ​នូវ​ភាព​លម្អិត។

ពួក​អ្នកផ្គត់ផ្គង់​រថយន្ត​អគ្គិសនី និង​ទំនិញ​ផ្សេងៗ​ទៀត​ ស្ថិត​នៅ​ក្រោម​សម្ពាធ​ដើម្បី​ប្រគល់​ឲ្យ​បច្ចេកវិទ្យា​ដោយ​រំលោភ​ទៅ​នឹង​ការសន្យា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​ក្រុង​ប៉េកាំង​។ សភា​អឺរ៉ុប​បាន​និយាយ​ដូច្នេះ​។ សភា​នេះ​បាន​បន្ត​ថា វា​ក៏​ផ្ទុយ​នឹង​ការសន្យា​ដដែលៗ​របស់​គណបក្ស​កុម្មុយនិស្ត​កំពុង​កាន់​អំណាច​អំពី​ការប្រព្រឹត្ត​ស្មើភាព និង​ផ្តល់​ឲ្យ​កម្លាំង​ទីផ្សារ​នូវ​តួនាទី​កាន់តែ​ធំ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ដែល​គ្រប​សង្កត់​ដោយ​រដ្ឋ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114