ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​សម្ព័ន្ធ​ប្រទេស​អា​រ៉ាប់​រឹងទទឹង​ មិន​រើចេញនូវ​ស្ថានទូត ​របស់ខ្លួន​ទៅកាន់​ហ្សេ​រុយ​សា​ឡឹម​ទេ​ ​

បណ្តា​រដ្ឋមន្ត្រីការបរទេស​នៃ​ក្រុម​សម្ព័ន្ធ​ប្រទេស​អា​រ៉ាប់ ​បានអនុម័ត​ដំណោះស្រាយ​មួយ​កាលពី​ថ្ងៃ​អង្គារ ​ប្រឆាំងនឹង​ចេតនា​ឲ្យ​មាន​ការរុះ​រើចេញ​នូវ​បេសកកម្ម​ការទូត​ឲ្យ​ទៅកាន់​ទីកន្លែង​ថ្មី​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ដុ​ច​ ដែល​កាលពី​យុទ្ធនា ការ​ស្វែងរក​សំឡេង​ឆ្នោត​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​នោះ លោក Donald Trump បាន​ទាំង​សន្យាថា នឹង​រើ​ស្ថានទូត​អា​មេរិ​ក​ទៅក្នុង​ប្រទេស​អ៊ី​ស្រា​អែល​នោះ​។​

​ស្ថានភាព​នៃ​ក្រុង​ហ្សេ​រុយ​សា​ឡឹម គឺជា​មូលបទ​មួយ​ក្នុងចំណោម​មូលបទ​ពិបាក​ដោះស្រាយ​ដោយសារតែ​ស្មុគស្មាញ​បំផុត​នៅក្នុង​ជម្លោះ​គ្នា​រវាង​អ៊ីស្រា​អែល ​នឹង​ប៉ាឡេ​ស្ទី​ន​អស់កាល​ជាច្រើន​ទសវត្ស​មកហើយ​។​

​អ៊ី​ស្រា​អែល ​បាន​កាន់កាប់​តំបន់ West Bank និង​ភាគ​ខាងកើត​ក្រុង​ហ្សេ​រុយ​សា​ឡឹម​តាំងពី​ឆ្នាំ​១៩៦៧ ហើយ​ក្រោយមក​បាន​ចាត់​បញ្ជូន​ជា​ឧបសម្ព័ន្ធ​ភាគ​ខាងកើត​ហ្សេ​រុយ​សា​ឡឹម​នៅក្នុង​ការផ្ទេរ​មួយ​ដែល​មិនដែល​ត្រូវបាន​ទទួលស្គាល់​ទាល់តែសោះ​ពី​សហគមន៍​អន្តរជាតិ​នោះ​។ ក្រុម​សម្ព័ន្ធ​ប្រទេស​អា​រ៉ា​ប់​បាន​ចាត់ទុកថា ការបង្កើត​ឲ្យ​មាន​ជា​តំបន់​បេសកកម្ម​ការទូត​នៅក្នុង​ក្រុង​ហ្សេ​រុយ​សា​ឡឹម ឬក៏​ការ​រើចេញ​ទៅកាន់​ទីក្រុង​នោះ គឺជា​ការវាយប្រហា​រយ៉ា​ង​ជាក់លាក់​ទៅលើ​សិទ្ធិ​របស់​ពលរដ្ឋ​បា​៉​ឡេ​ស្ទី​ន និង​គ្រប់​ជន​មូស្លីម និង​ក្រុម​គ្រឹ្ស​ត​បរិស័ទ​ទាំងអស់​ទៀតផង​។​
​ ​
ដំណោះស្រាយ​នោះ​ត្រូវបាន​អាន​ដូច្នេះ​កាលពី​ថ្ងៃ​អង្គារ​។ ដំណោះស្រាយ​ដែល​មិន​លើក​យកមក​កំណត់​តាម​អ្វីដែល​លោក Trump បាន​និយាយ ឬ​សហរដ្ឋ​អា​មេ​រិ​កមាន​ស្ថានទូត​របស់ខ្លួន​រួចទៅហើយ​នៅក្នុង​ប្រទេស​អី​ុ​ស្រា​អែល (​ក្រុង Tel Aviv) នោះ​ត្រូវ​បានអនុម័ត​ជា​អនាមិក​ដោយ​ប្រទេស​ដែលជា​សមាជិក​របស់​ប្លុក​ទាំងមូល​សរុប​មាន​២២​ប្រទេស​។​
​ ​
ដំណោះស្រាយ​នោះបាន​និយាយទៀតថា ការ​រើចេញ​នូវ​បេសកកម្ម​ការទូត​ទៅកាន់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​អាចជា​ការរំលោភបំពាន​យ៉ាង​ធ្ងន់​ទៅលើ​ច្បាប់​អន្តរជាតិ និង​រំលោភ​ទាំង​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​លើក​ទី​បួន​ទៀតផង ហើយ​ថែម​ទាក់ទង​ដល់​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​ស​និ្ត​សុខ​ផង​ទៅទៀត​។​

​ក្រុម​ជន​ប៉ាឡេ​ស្ទី​ន​បាន​មើលឃើញ​ភាគ​ខាងកើត​នៃ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​នោះ គឺជា​អនាគត​រដ្ឋធានី​របស់​ខ្លួន ខណៈពេលដែល​ខាង​ប្រទេស​អ៊ី​ស្រា​អែល​វិញ បានប្រកាស​ទីក្រុង​នោះ​ទាំងមូល​ជា​រដ្ឋធានី​របស់ខ្លួន​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684