Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំអាហ្វ្រិកខាងលិច រៀបផែនការ ធ្វើអន្តរាគមន៍យោធា ក្នុងប្រទេស នីហ្សេ

បានផុស

នៅ

បណ្តាប្រមុខការពារជាតិនៅតំបន់អាហ្រ្វិកខាងលិច បានបង្កើតផែនការមួយ សម្រាប់អន្តរាគមន៍យោធា ដើម្បីទប់ទល់នឹងរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្សេ ដោយក្នុងផែនការនោះ រួមមានទាំងវិធី និងពេលណាដែលត្រូវដាក់ពង្រាយកងកម្លាំង ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) មិនបានបញ្ជាក់លម្អិតអំពីផែនការនេះទេ ប៉ុន្តែលោក Abdel-Fatau Musah ស្នងការ ECOWAS ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ បាននិយាយកាលពីថ្ងៃសុក្រទី៤ខែសីហាថា ការសម្រេចចិត្ត នឹងត្រូវធ្វើឡើងដោយ ប្រមុខរដ្ឋរបស់ប្លុកនេះ។

ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេរួចទៅហើយ ហើយនិយាយថា ខ្លួនអាចអនុញ្ញាតឲ្យប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំរដ្ឋប្រហារ មិនប្រគល់អំណាចឲ្យប្រធានាធិបតីជាប់ឆ្នោត Mohamed Bazoum វិញ ត្រឹមថ្ងៃអាទិត្យទី៦ខែសីហាទេនោះ។

ស្ថាប័នដែលមានសមាជិកចំនួន១៥មួយនេះ បានបញ្ជូនគណៈប្រតិភូមួយទៅកាន់ប្រទេសនីហ្សេកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ប៉ុន្តែប្រភពមួយនៅក្នុងសមាជិកនេះបាននិយាយថា កិច្ចប្រជុំនៅឯអាកាសយានដ្ឋានជាមួយតំណាងរបស់យោធា មិនមានលទ្ធផលអ្វីទាល់តែសោះ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំ​យោធា​នីហ្សេ​បានព្រមានម្តងហើយម្តងទៀត ចំពោះការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ ហើយ​គំរាម​ថា ​ពួកគេ​នឹង​វាយ​បកទៅ​វិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រធានាធិបតីនីហ្សេ សុំឲ្យអាមេរិកជួយ ក្រោយផ្ទុះរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម