Connect with us

ជីវិតកម្សាន្ដ

ស្រីណាន កូនស្រីអ៊ីត ជាប់លំដាប់រងទី ៣ ខណៈម្ដាយថាមិនមែនរឿងងាយស្រួល

បានផុស

នៅ

កម្មវិធី​ប្រកួត​បវរកញ្ញា​យុវតី​កម្ពុជា ២០២៣ (Miss Preteen International Cambodia 2023) បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ ២០២៣ ដោយ​រក​ឃើញ​ម្ចាស់​មកុដ​បវរកញ្ញា​បាន​ទៅ​លើ​កុមារី ជូ រីល្អហួស ជា​កូន​តារា​សម្ដែង ដេននី ក្វាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​បើ​ចាប់​អារម្មណ៍​មក​មើល​បេក្ខភាព​កញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន ជា​កូនស្រី​បង្កើត​របស់​អ្នកនាង អ៊ីត ដែល​មាន​ឈាម​ជ័យ​ម្ដាយ​ជា​អ្នក​សិល្បៈ​ដែរ​នោះ គឺ ណាន ណាន ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា នាង​មាន​ទេពកោសល្យ និង​សមត្ថភាព​ធ្វើ​បាន​ល្អ មិន​ចាញ់​បេក្ខភាព​ដទៃ​ទៀត​ទេ ដោយ​បូករួម​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​លេចធ្លោ ពោល​អាច​ដណ្តើម​បាន​ជ័យលាភី​រង​លំដាប់​ទី ៣ នៃ​ការ​ប្រកួត​ខាង​លើ​នេះ​ផង​ដែរ។

បន្ទាប់ពី​ចប់​ការ​ប្រកួត ណាន ណាន បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ទៅ​កាន់​អ្នកគាំទ្រ​ថា «ជា​ដំបូង​នាង​ខ្ញុំ ង៉ា ស្រីណាន សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា កា​ប្រកួត​ត្រូវ​បាន​បញ្ចប់​ហើយ នាង​ខ្ញុំ ទទួល​បាន​ជ័យលាភី 3rd runner up នាង​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​ទទួល​បាន​ជ័យលាភី​មួយ​នេះ ខ្ញុំ​មកដល់​ចំណុច​នេះ​ហើយ ទោះ​បែប​ណា​ក៏​ជា​ការ​ខិតខំ​របស់​នាង​ខ្ញុំ»។

ស្រីណាន បាន​បន្ថែម​ថា នាង​ពិតជា​អរគុណ​ទៅ​ដល់​គ្រួសារ​ដូចជា ឪពុក ម្តាយ បងប្អូន អ៊ំ​ពូ​មីង ដែល​តែងតែ​លើកទឹកចិត្ត​នាង​រហូតមកដល់​វគ្គ​នេះ។ នាង​ថា «ជា​ចុងក្រោយ នាង​ខ្ញុំ សូម​អរគុណ​ទៅ​ដល់​កម្មវិធី Miss tee ninternationalCambodia2023 ផង​ដែរ»។ ចំណែក​តារា​កំប្លែង ស្រីអ៊ីត ជា​ម្ដាយ ក៏បាន​ចាត់ទុកថា មិនមែន​ជា​រឿង​មួយ​ដែល​ងាយស្រួល​ទេ​ទម្រាំ​កូនស្រី​ដើរ​មកដល់​ចំណុច​នេះ។

ស្រីអ៊ីត បាន​បញ្ជាក់​ថា «កូនស្រី​ម្ដាយ ទម្រាំ​តែ​កូន​ដើរ​ដល់​ចំណុច​នេះ គឺ​មិនមែន​ជា​រឿង​មួយ​ដែល​ងាយស្រួល​ទេ កូន​ធ្វើ​បាន​ល្អ​ហើយ ម៉ាក់​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​កូន ចំណាត់ថ្នាក់​លេខ ៣ ល្អ​ហើយ​កូន​ម្ដាយ»។ នាង​បន្ថែម​ថា «នាង​ខ្ញុំ​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ក្រុមការងារ​ទាំងអស់ ពុក​ម៉ែ​បងប្អូន​កូនក្មួយ លោកយាយ​លោកតា ហ្វេនៗ ដែល​បាន​ស្រលាញ់​គាំទ្រ​កូនស្រី​នាង​ខ្ញុំ ណាន ណាន សូម​ជូនពរ​សុខ​សប្បាយ ហេង​ហេង​ទាំងអស់​គ្នា»។

សូម​ជម្រាប​ដែរ​ថា ស្រី​ស្អាត ណាន ណាន ក៏​មាន​ទេពកោសល្យ​ក្នុង​វិស័យ​សិល្បៈ​មិន​ចាញ់​អ្នក​ម្ដាយ​ប៉ុន្មាន​ដែរ ដោយ​នាង​មាន​ជំនាញ​ផ្នែក​ចម្រៀង រាំ និង​ដើរ​ម៉ូដ។ គេ​ក៏​នៅចាំ​បាន​ថា កន្លងមក​មហាជន​ធ្លាប់​បាន​ឃើញ​វត្តមាន​របស់​កញ្ញា ណាន ណាន ផង​ដែរ​ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី X Factor Cambodia នា​អំឡុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ តែ​កាលណោះ នាង​ពុំបាន​ជោគជ័យ​ទៅ​វគ្គ​បន្ត​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម