Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាវិត បញ្ជាឱ្យក្រុមហ៊ុនលក់ដីមួយ​ផ្អាកធ្វើអាជីវកម្ម ដើម្បីដោះស្រាយជាមួយពលរដ្ឋ

បានផុស

នៅ

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានហាមក្រុមហ៊ុនដីឡូតិ៍អេរ៉ូមែន នៅក្រុងបាវិត ផ្អាកលក់ដី​បណ្តោះ​អាសន្ន ដើម្បីដោះស្រាយជាមួយពលរដ្ឋ។ ការហាមប្រាណរបស់លោកអភិបាលក្រុងនេះ ធ្វើឡើងនៅក្នុងវេទិកា​សាធារណៈនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត នាថ្ងៃទី ០៧ សីហា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម សៀងហេង បានថ្លែងថា ចំពោះក្រុមហ៊ុនដីឡូតិ៍អេរ៉ូមែន ដែលមិនទាន់ចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ កន្លងមកអាជ្ញាធរ បានខិតខំដោះស្រាយ ជាបន្តបន្ទាប់ដែរ តែភាគីអ្នកលក់ដី ឲ្យក្រុមហ៊ុន និងក្រុមហ៊ុន មិនព្រម​សហការ​ចូលខ្លួនដោះស្រាយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលក្រុង បានជំរុញដល់អាជ្ញាធរបន្តការដោះស្រាយតាមយន្តការវិវាទ​ក្រៅប្រព័ន្ធ​តុលាការ។ លើសពីនេះទៀត ពលរដ្ឋដែលបានទិញដីនៅក្រុមហ៊ុន គឺអាចអាស្រ័យផលនៅលើទីតាំងដីនេះបាន។

លោកអភិបាលក្រុង ក៏បានជំរុញដល់អាជ្ញាធរ ត្រូវពិនិត្យមើល និងតាមដានលើករណីដីនេះ ហើយមិនឲ្យភាគីណា​មួយមកបង្កបញ្ហាក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ ប្រសិនបើមានត្រូវចាត់វិធានការតាមច្បាប់។

ជាមួយគ្នានេះ លោក ណុប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត បានបញ្ជាក់ថា វេទិកាសាធារណៈនេះ បានធ្វើ​ឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមសម្តែងមតិ ឬផ្តល់យោបល់ទាក់​ទងទៅ​នឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខ​សាន្តជូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

លោកបានបន្តថា រាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិត​នូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះ​ប្រហោងរបស់មូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

ដោយ: អ៊ុង ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម