Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lee Hsien Loong អបអរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវ​បានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា

បានផុស

នៅ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅថ្ងៃចន្ទនេះបានថ្លែងសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតអបអរសាទរនោះ លោក Lee Hsien Loong បានកត់សម្គាល់ថា សិង្ហបុរី និងកម្ពុជាមានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមកហើយ ជាពិសេសទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានរីកចម្រើន ចាប់តាំងពីជំនួបលើកចុងក្រោយនៅឆ្នាំ ២០១៨ នៅពេលដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី 64th Lee Kuan Yew Exchange Fellow ។

លោក Lee Hsien Loong បានលើកឡើងទៀតថា សិង្ហបុរី និងកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធា ក្រោមការដឹកនាំរបសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្ថែមថា “លោក និងឯកឧត្តមបណ្ឌិតក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗផងដែរ ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងពាណិជ្ជកម្មឥណទានកាបូនជាដើម ។ ប្រទេសរបស់ពួកយើងគួរតែបន្តស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ និងឌីជីថលនីយកម្ម” ។

ជាចុងក្រោយ លោក Lee Hsien Loong បានបញ្ជាក់ថា លោកទន្ទឹងរង់ចាំជួបឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅខែកញ្ញាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម