Connect with us

ជីវិតកម្សាន្ដ

កូនប្រុសតារាល្បីអេស្ប៉ាញ ជាប់ឃុំពីបទធ្វើឃាតកម្មគិតទុកជាមុន

បានផុស

នៅ

កូនប្រុសរបស់តារាសម្ដែងអេស្ប៉ាញ Rodolfo Sancho Aguirre ត្រូវឃុំខ្លួនក្នុងប្រទេសថៃ ដោយសារពាក់ព័ន្ធនឹងការសម្លាប់ រួចកាត់បំបែកសាកសពបុរសកូឡុំប៊ីម្នាក់ នៅលើកោះផាន់ណាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ Daniel Sancho បានធ្វើដំណើរជាមួយប៉ូលិសទៅកាន់កន្លែងចំនួន ៧ រួមទាំងឆ្នេរមួយកន្លែងដែលគាត់បោះចោលផ្នែកនៃសាកសពដោយដាក់ក្នុងថង់ប្លាស្ទិក ។

ក្រោយមកប៉ូលិសបានកំណត់អត្តសញ្ញាណជនរងគ្រោះថា ជាគ្រូពេទ្យវះកាត់ជនជាតិកូឡុំប៊ីឈ្មោះ Edwin Arrieta Arteaga អាយុ ៤៤ ឆ្នាំ ។

ចំណែកលោក Sancho វ័យ ២៩ ឆ្នាំវិញ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងការលាក់បាំង ដោយបំបែកសាកសពដើម្បីបិទបាំងការស្លាប់ ឬមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ។

សូមជម្រាបថា Sancho ​បាន​សារភាព​ពី​បទ​ល្មើស​នេះ​ ហើយប៉ូលិសនៅតែបន្តស្វែងរកបំណែកសាកសព Arrieta ដែលនៅសេសសល់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ asianone

ចុចអាន៖ ស្រ្តីជនជាតិកូរ៉េ សម្លាប់កូនពីរនាក់ ក្លាស្សេទូរទឹកកកជិត ៥ឆ្នាំ ទើបបែកធ្លាយដល់ប៉ូលិស

ចុចអាន៖ បុរស ចិន ម្នាក់ស្មានថាស្អុយជើង ការពិតជាក្លិនសាកសពក្រោមគ្រែក្នុងសណ្ឋាគារដែលខ្លួនសម្រាកសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម