Connect with us

ព័ត៌មានជាតិ

ពិព័រណ៍យានយន្តអគ្គិសនី ថ្ងៃសុក្រ ​សប្តាហ៍នេះ ជា​ឱកាសសាកល្បងផលិតផល​ក្រុមហ៊ុន ដោយសេរី

បានផុស

នៅ

ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៣ នឹងរៀបចំឡើងនៅថ្ងៃសុក្រ ​សប្តាហ៍នេះ ពោល តែ១ថ្ងៃប៉ុណ្ណោះ ដោយមានការចូលរួមពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនចំនួន១៥ ក្នុងគោលបំណងពង្រីងការយល់ដឹងឱ្យកាន់តែច្រើន ស្តីពីការអភិវឌ្ឍនអគ្គិសនីចល័ត តាមរយៈសកម្មភាពជាច្រើន។ ម៉្យាង គឺដើម្បីបើកឱកាសដល់សាធារណជន អាចសាកល្បងផលិតផលរបស់ក្រុមហ៊ុនទាំងនោះ បានដោយផ្ទាល់ ដោយក្រុមហ៊ុនជាអ្នកសម្រេចថាតើ លក្ខខណ្ឌណាខ្លះ អាចបើកសាកល្បងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការភ្នាក់ងាររៀបចំ ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៣ Electric Mobility Showcase (EMS) បញ្ជាក់ថា សាធារណជន មិនថាសិស្សនិស្សិត អ្នកធ្វើការ ឬអ្នកប្រកបរបរអ្វីឡើយ អាចចូលរួមដោយសេរី ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ ៥:00 ល្ងាច នាថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

គូសបញ្ជាក់ដែរថា ការតាំងពិពណ៌នេះ គឺរួមបញ្ចូលសកម្មភាពសំខាន់ៗមួយចំនួន ដោយមានការបើកបរសាកល្បង ការធ្វើបទបង្ហាញពីប្រធានបទរថយន្តអគ្គិសនី ការកែច្នៃថ្ម ការប្រកួតប្រជែង និងឱកាសនៅការបង្កើនផលិតកម្ម។ ក្រៅពីនេះ នៅមានបទបង្ហាញខ្លីស្តីពីប្រវត្តិ និងការវិវត្តន៍នៃយានជំនិះអគ្គិសនី បន្តពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៃការអនុម័ត និងនិន្នាការដែលកំពុងរីកចម្រើន។

ជាមួយគ្នានេះ សាធារណជនដែលចូលរួម ក្រៅពីអាចស្វែងយល់អំពីការវិវត្តថ្មីៗ នៃបច្ចេកវិទ្យាយានយន្តអគ្គិសនីហើយ គឺមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលសំខាន់ៗក្នុងវិស័យនេះផងដែរ។

គួរបញ្ជាក់ថា ពិព័រណ៍យានយន្តអគ្គិសនីនៅកម្ពុជា ផ្តើមរៀបចំឡើងចាប់តាំងពីឆ្នាំ២០១៩ ដោយនៅឆ្នាំ២០២១ សហការជាមួយក្រសួងបរិស្ថាន, ឆ្នាំ២០២២ ធ្វើនៅ factory phnom penh និងឆ្នាំ២០២៣ ធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ជុំវិញនៃការចូលរួមនេះដែរ គឺតម្រូវឱ្យសាធារណជន ដែលមានបំណងចង់ចូលរួម ត្រូវចុះឈ្មោះជាមុនសិន តាមរយៈលីងរបស់ EnergyLab Cambodia

អត្ថបទដោយ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម