ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេលពី​រខែ​នៅដើមឆ្នាំ​ពី​២០១៧ ការនាំ​អង្ករ​ទៅកាន់​បរទេស​មានកា​កើនឡើង បើ​ធៀ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​

​ភ្នំពេញ ​៖ របាយ​ការ​ណ៍របស់​ក្រសួងកសិកម្ម បានបង្ហាញ​ឲ្យដឹងថា រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៧ ការនាំ​អង្ករចេញទៅ​កាន់​ក្រៅប្រទេសចំនួន ១០៩៥៥១តោន មានកំណើន ១៣ ៦០៦តោន ប្រមាណ (+១៤ ,២ ភាគរយ​) បើ​ធៀប​រយៈពេល ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។

យោងតាម​របាយ​ការ​ណ៍​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ​រុក្ខាប្រ​មាញ់ និង​នេសាទ ចេញ​ថ្ងៃទី​១៣ ​មីនា គោរពជូន​សម្តេចតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី បានឲ្យ​ដឹងថា ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស មានការកើនឡើង​សម្រាប់​រយៈពេល២​ខែ ​ដើមឆ្នាំ​២០១៧។ ​ក្នុង​រយៈពេល​ពី​ខែនេះ កម្ពុជាបាន​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេសមាន​ចំនួន ៦០៧៣១​តោន មានការ​កើនឡើង​ចំនួន​ ៨៨១៩ តោន (+១៧​ភាគរយ​) លើសបរិមាណនាំ​អង្ករ​ចេញ ខែ​កុ​ម្ភៈ ដើមឆ្នាំ​២០១៦ ដែលមាន​ត្រឹមតែ ៥១៩១២តោន។​ បរិមាណអង្ករ​ដែល​នាំចេញ​ក្នុងរយៈពេល​ពី​រខែ​ដើមឆ្នាំនេះ មាន​ដល់ ១០៩៥៥១តោន ដែលមាន​កំណើន ១៣៦០៦តោន លើសបរិមាណនាំចេញ​កាលពីដើម​ឆ្នាំមុន ។

​របាយ​ការ​ណ៍ដដែល​បន្តថា ការនាំ​អង្ករ​ក្រអូបចេញមាន​ចំនួន ៦២៧៦៧តោន ស្មើរ​នឹង ៥៧, ២៩​ភាគរយ ដែលមាន​បរិមាណច្រើនជាង​អង្ករសគ្រប់​ប្រភេទមាន​ចំនួន ៣៧ ៨៦៧តោន ស្មើរ​នឹង ៣៤ ,៥៧ ភាគរយ នឹង​អង្ករ​ចំហុយ ៨៩២០​តោន ស្មើរ​នឹង ៨ .១៤ ភាគរយ ។ ក្នុងចំណោម​អង្ករ​ក្រអូប នោះ អង្ករ​ក្រអូប​ចម្រុះមាន​បរិមាណ​នាំចេញ ៣៥៦៧៤ តោន ស្មើរ នឹង ៣២. ៥៦​ភាគរយ អង្ករ​ផ្កា​រំ​ដួ​ល ​និងផ្កាម្លិះមាន ២៤៣២៧ តោន ស្មើរ​នឹង ២២ ,២១ ភាគរយ​។

​លោក វេ​ង សាខុន បានបញ្ជាក់​នៅក្នុង​របា​យ​ការ​ណ៍នោះ​ទៀតថា ក្នុង​ខែ​កុ​ម្ភៈ ដើមឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​អង្ករ​ទៅកាន់ប្រ​ទេសទិសដៅ ចំនួន ៤៦ ប្រទេស ក្នុងនោះ​ប្រទេស​ចិនឈរ​លំដាប់​លេខ១ នាំ​អង្ករច្រើនជាងគេមាន​ដល់ (៤៦៣៨៧​តោន​) លំដាប់​លេខ២ ប្រទេស​បារាំង ( ១៥៣១៨ តោន​)​ លេខ៣ ប្រទេស​ប៉ូឡូញ( ៩១៣៦ តោន ) លំដាប់​លេខ​៤ ប្រទេស​អង់គ្លេស (៦ ៣៨៦ តោន ) លំដាប់​ទី​៥ ប្រទេស​ណេដឺ​ឡែ​ន (៥១៧៩ តោន) លំដាប់ ទី​៦ ប្រទេសប៊ែ​ល​ហ្សិ​ក (៣១០៦ តោន) លំដាប់​ទី​៧ ប្រទេស​ឆេ​ក (៣ ០៥៧ តោន) លំដាប់​ទី​៨ ប្រទេស​អ៊ីតាលី (២៨៤៤ តោន ) លំដាប់​ទី៩ ប្រទេស​អា​ល្លឺម៉​ង់ (២២៧៦ តោន) និងលំដាប់​ទី​១០ ប្រទេស​អេ​ស្ប៉ា​ញ (១៥៦៤ តោន) ។

នៅ​ទិសដៅ សហភាព​អ៊ឺរ៉ុប មាន​២៤​ប្រទេស សរុបចំនួន ៥៥៧២៦ តោន (៥១​ភាគរយ​) ទិសដៅ​អាស៊ាន បី​ប្រទេស ប​រិមាណសរុប ២២៨២តោន ស្មើរ២​ភាគរយ នឹង​ទិសដៅ​ដទៃទៀត ១៩​ប្រទេស មាន​បរិមាណ ៥១៥៤៣ តោន ស្មើរ៤៧​ភាគរយ ។​ចំណែក​ឯក​ក្រុមហ៊ុន​ដែល​នាំ​អង្ករចេញ​មានចំនួន​៥៤​ក្រុមហ៊ុន។

​ជាមួយគ្នានេះ​ ក្រសួង​ក៏បាន​សន្និដ្ឋាន ម​រិ​មាណនាំ​អង្ករ​ចេញសរុបក្នុងរយៈពេល​២ខែ ដើមឆ្នាំ​២០១៧ មាន​ចំនួន ១០៩៥៥១ តោន ដែល​បរិមាណ​នេះ មាន​កំណើនប្រមាណ ( + ១៤, ២ ភាគរយ​) ធៀប​រយៈពេល​នាំចេញ២​ខែ នៅដើមឆ្នាំ ២០១៦​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114