ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម​កោង​កាង​អូស្ត្រាលី នៅ​វាល​ល្បាប់​ដ៏​ល្វឹងល្វើយ​ងាប់​ដោយសារតែ​ខ្សោះ​ទឹក

ដំណាំ​ព្រៃ​កោងកាង​រាប់ពាន់​ហិកតា នៅ​តំបន់ ដ៏​ឆ្ងាយ​ដាច់ស្រយាល​នៃ​ប្រទេស​អូស្ត្រាលី ងាប់​អស់​ដោយសារតែ​ខ្វះ​ទឹក​កាលពី​ឆ្នាំ​កន្លងទៅ​។ នេះ​ជាការ​លើកឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​អាកាសធាតុ​ដែល​ជួបប្រទះ​នឹង​ឧប្បត្តិហេតុ​ដ៏​ធំ​បំផុត​ដូច​ប្រភេទ​នេះ រហូតដល់​ជាប់​កំណត់ត្រា ស្ទើរតែ​មិនដែល​ធ្លាប់មាន​កាលពីមុន​មក​។

​ផ្ទៃ​ល្បាប់ មាន​ដំណាំ​កោង​កាង​ប្រមាណ​៧.៤០០​ហិកតា លាតសន្ធឹង លើ​ចម្ងាយ​១.០០០​គីឡូម៉ែត្រ កាត់​តាម​មាត់​ឈូង​សមុទ្រ Gulf of Carpentaria ដ៏​ស្ងួត​ហួតហែង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ James Cook University នៃ​ប្រទេស​អូស្ត្រាលី​។

​ការបាត់បង់​ព្រៃកោងកាង​នោះ ត្រូវបាន​អះអាង​ដោយ​ការ​តាម​ពិនិត្យមើល​ពីលើ​អាកាស​និង​តាម​ផ្កាយរណប ជាមួយនឹង​កំណត់ត្រា​វិភាគ​ទៅលើ​អាកាសធាតុ និង​បរិយាកាស​ហើយ​ឈានដល់​ការធ្វើ​សន្និដ្ឋានបានថា ដោយសារតែ ខ្វះ​ទឹក​ហួសប្រមាណ​។

អាកាសធាតុ El Nino គឺជា​បាតុភូត អាកាសធាតុ ដែល​តែងតែ​កើតមាន​ជា​រៀងរាល់​៤​ទៅ​៥​ឆ្នាំ ម្តង ប៉ះពាល់​ដល់​ការធ្លាក់​ភ្លៀង​ទៅតាម​កាលកំណត់ ហើយ​បណ្តាល​ឲ្យ​ទទួលរង​អន្តរាយ ព្រោះតែ​រាំងស្ងួត​និង​ទឹកជំនន់​ទៅវិញ​។

អូស្ត្រាលី ជា​ជម្រក​នៃ​ព្រៃកោងកាង​មាន​ប្រមាណ​ដល់​ទៅ​៧​ភាគរយ នៃ​ផ្ទៃ​ព្រៃកោងកាង​សរុប​របស់ ពិភពលោក​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114