ព័ត៍មានទាន់​ហេតុការណ៏
Search

​ការ​ខ្វះខាត​ទឹក​នៅ​នី​ហ្សេ​រី​យ៉ា ប៉ះពាល់​ដល់​ជនភៀសខ្លួន​ចេញពី​ការគំរាមកំហែង​ពី​ក្រុម​បូ​កូ​ហា​រ៉ា​ម

មនុស្ស​ដល់​ទៅ​រាប់សិប​ពាន់​នាក់ ដែល​បាន​ភៀសខ្លួន​ចេញពី​ការ​គំរាមកំហែង​របស់​ក្រុម​បូ​កូ ហា​រ៉ាម នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា នោះ​កំពុងតែ ប្រឈម​នឹង​ការខ្វះខាត​ទឹក​យ៉ាង​ធ្ងន់ រួមជាមួយ​នឹង​ការ​ដាច់​ស្បៀង​ព្រមទាំង​ការភ័យខ្លាច​ផ្នែក​សន្តិសុខ ដែល​នេះ​ជាការ​លើកឡើង​ពី​ក្រុម​បុគ្គលិក​ផ្តល់ជំនួយ​កាលពី​ថ្ងៃ​ចន្ទ​។

​សម្រាប់​ការផ្គត់ផ្គង់​ជំនួយ​កាលពី​សប្តាហ៍​កន្ល​ង​ទៅ​ធ្លាក់ចុះ​ទាប​នៅឯ​ជំរំ Muna Camp សម្រាប់​អ្នក​បម្លាស់​ទីកន្លែង​រស់​នៅក្នុង​ស្រុក នៅ​ក្រុង Maiduguri បន្ទាប់ពី​ម៉ា​ស៊ី​ន​បូមទឹក​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​មួយ​ក្នុងចំណោម​៥​គ្រឿង​រង​ការខូចខាត។

ជំរំ Muna Camp ដែល​ស្ថិតនៅ​ចុងប៉ូច​បង្អស់ នៃ​ទីក្រុង​នោះ បច្ចុប្បន្ន​ជាទី​ស្នាក់អាស្រ័យ​របស់​ម​នុស្ស​ប្រមាណ​៤១.០០០​នាក់​។ នេះ​ជា​ការ​បញ្ជាក់ប្រាប់​ពី អ្នកសម្របសម្រួល​កិច្ចការ​នៅក្នុង​ជំរំ លោក Tijjani Lumani ។ ដោយឡែក​តាម​ការ​ឲ្យ​ដឹង​ពី​លោក Lumani នោះ​ផងដែរ​ថា អណ្តូងស្នប់​ដំណើរការ​ដោយ​ម៉ា​ស៊ីន​បូម​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​៤​គ្រឿង​ទៀត​នោះ ក៏​មិនអាច​ផ្តល់​បរិមាណ​ទឹក​គ្រប់គ្រាន់​ផងដែរ។

នៅ​ក្នុង​ប្រទេស​នេះ ក្រុម​ងើប​បះបោរ​បូ​កូ​ហា​រ៉ាម បាន​សម្លាប់​មនុស្ស​អស់យ៉ាង​ហោច​២០.០០០​នាក់ ហើយ​បាន​ចាប់​បង្ខំ​ឲ្យ​មនុស្ស​ជាង​២,៦​លាន​នាក់​ផ្សេងទៀត ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ចាប់​តាំង​ពី​ក្រុម​នេះ​បាន​ចាប់​ផ្តើម​បង្ក​អសន្តិសុខ​នៅ​ភាគ ឦសាន​ប្រទេស​នៅ​ឆ្នាំ​២០០៩​មក៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114