ព័ត៍មានទាន់​ហេតុការណ៏
Search

​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំណត់​ការរីកចម្រើន​នៅក្នុង​សភាព​រឹងមាំ​នឹងន៎

​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​រដ្ឋាភិបាល​បាន​និយាយថា ហានិភ័យ​នៃ​ការ​រអិល​ធ្លាក់​ដ៏​ជ្រៅ​មួយ​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ថយចុះ និង​បាន​បន្ថែមថា ប្រទេស​ចិន​បានធ្វើ​ចលនា​តាមរយៈ​នៃ​គំរូ​មួយ​នៃ​រាង​ជា​អក្សរ L ដែលមាន​ការធ្លាក់ចុះ​និង​ការទទួលបាន​មកវិញ​មាន​សន្ទុះ​យឺត ហើយ​មកដល់​ពេលបច្ចុប្បន្ន​នេះ​កំណើន​មាន​លក្ខណៈ​រាបស្មើ​។

កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មាន​ចំនួន​៦,៧​ភាគរយ​កាលពី​ឆ្នាំកន្លងមក (​នេះ​បើ​យោងទៅតាម​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ដូច្នេះ​) ជា​ជំហាន​ដ៏​យឺត​បំផុត​នៅក្នុង​រយៈពេល​២៦​ឆ្នាំ​។ ប្រទេស​នេះ​បាន​ឆ្លើយតប​ចំពោះ​គោលដៅ​កំណើន​របស់ខ្លួន​ជាមួយ​ការគាំទ្រ​ពី​ប្រាក់កម្ចី​ធនាគារ​ជាប់​កំណត់ត្រា និង​ការរីកលូតលាស់​ខាង​លំនៅដ្ឋាន និង​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ​រប​ស់​រដ្ឋាភិបាល​។

​ប៉ុន្តែ​នៅពេលដែល​ក្រុង​ប៉េកាំង​ធ្វើ​ចលនា​ដើម្បី​ធ្វើ​ឲ្យ​ស្ងប់ស្ងាត់​ផ្សារ​លំនៅឋាន​នោះ ឥណទាន​ថ្មី​ដ៏​យឺត និង​រឹត​បន្តឹង​កាបូប​ប្រាក់​របស់ខ្លួន​នោះ​ចិន និង​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការប្រើប្រាស់​ក្នុងស្រុក និង​ការ​វិនិយោគ​ឯកជន​។ រដ្ឋាភិបាល​ចិន​កាលពី​សប្តាហ៍​កន្លងមក​បាន​កាត់​តម្រឹម​គោលដៅ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ទៅដល់​ប្រហែល​៦,៥​ភាគរយ​សម្រាប់​ឆ្នាំនេះ​។ លោក Li Wei នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​របស់​ក្រុមប្រឹក្សារដ្ឋ​នៅ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​ចិន​បាន​និយាយ​ថា សញ្ញា​វិជ្ជមាន​ជាច្រើន​របស់​សេដ្ឋកិច្ច​កំពុងតែ​លេចឡើង​នៅក្នុង​ស្រុក និង​នៅ​អន្តរជាតិ និង​ហានិភ័យ​នៃ​ការ​រអិល​ធ្លាក់​នៅក្នុង​កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​ទាប​យ៉ាងពិត​ប្រាកដ​។​

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បានធ្វើ​ដំណើរ​ចេញពី​ការចុះ​ក្រោម​នៅ​ក្នុង​រាង​ជា​អក្សរ L ទៅក្នុង​ការ​ធ្វើដំណើរ​លើ​បន្ទាត់​រាបស្មើ​។ ទីភ្នាក់ងារ​ព័ត៌មាន​សី​ុ​ន​ហួ​បាន​និយាយ​ដូច្នេះ​ដោយ​រៀបរាប់​តាម​ការ​អធិប្បាយ​របស់​លោក​លី នៅ​ខាងក្រៅ​វេទិកា​នៃ​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន​។

និន្នាការ​រាបស្មើ គឺ​ចង្អុល​ទៅ​រក​ការអភិវឌ្ឍន៍​មិន​ប្រែប្រួល​រយៈពេល​យូរ ប៉ុន្តែ​មិនបាន​លុបបំបាត់​លទ្ធភាព​នៃ​ការ​ផ្លាស់ប្តូរ​ឡើង​ចុះ​រយៈពេល​ខ្លី​នោះទេ ឬក៏​មានន័យថា ការ​កែប្រែ​សេដ្ឋកិច្ច គឺ​បានសម្រេច​ទាំង​ស្រុក​។ លោក​លី បាន​និយាយ​ដូច្នេះ។

លោក​លី​បាន​បន្តថា សេដ្ឋកិច្ច​របស់​យើង​នៅ​តែ​មាន​ការពិបាក​ជាច្រើន​ដើម្បី​ដោះស្រាយ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​លេចឡើង​នៃ​លទ្ធភាព​មាន​ហានិភ័យ​ដ៏​ធំ​នោះ​។ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ខែមីនា អនុប្រធាន​នៃ​អ្នកធ្វើ​ផែនការ​សេដ្ឋកិច្ច​របស់​រដ្ឋ​បាន​និយាយថា ទិន្នផល​ឧស្សាហកម្ម​របស់​ចិន​បាន​រីកចម្រើន​អត់​ការងារ​ធ្វើ​ផ្អែកលើ​ការស្ទង់មតិ​នៅក្នុង​ទីក្រុង​សំខាន់ៗ​ចំនួន​៣១ គឺមាន​ប្រហែល​៥​ភាគរយ​សម្រាប់​រយៈពេល​ពីរ​ខែ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114