ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ក្នុង​ការប្រកួតប្រជែង​ដើម្បី​ទប់​ការប្រែប្រួល​អាកាសធាតុ​ទីក្រុង​ទាំងឡាយ​បានធ្វើ​លើស និង​លឿន​ជាង​រដ្ឋាភិបាល

ទីក្រុង​ទាំងឡាយ​ចាប់ពី​ទីក្រុង​អូស​ឡូ​ទៅដល់​ទីក្រុង​ស៊ីដ​នី​កំពុងតែ​កំណត់​គោលដៅ​ដើម្បី​ទប់​ការប្រែប្រួល​អាកាសធាតុ​ដែល​បានធ្វើ​លើស​ទិសដៅ​របស់​ជាតិ​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាលកណ្តាល​អំពី​ថា​តើ​អ្នកណា​ជា​អ្នកត្រួតត្រា​មើល​គោលនយោបាយ​ស្តីអំពី​ថាមពល​ពណ៌​បៃតង និង​ការដឹកជញ្ជូន​ព្រមទាំង​ការសាងសង់​នោះ​។

​ទីក្រុង​ជាង​២៥០០​បាន​ចេញ​នូវ​ផែនការ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ផ្ញើ​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤​នោះ​មក ដែល​បាន​បង្កើត​នូវ​គំរូ​មួយ​ចំពោះ​ប្រទេស​ជិត​២០០ ដែល​បានសម្រេច​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារី​ស​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រយុទ្ធ​នឹង​កម្តៅ​សកល​។ បើទោះបីជា​មិនមាន​ស្ថិតិ​ប្រមូល​ចងក្រង​ជា​ផ្លូវការ​ក៏ដោយ​ក៏​គោលដៅ​របស់​ទីក្រុង​ជាច្រើន​កាន់​តែមាន​មហិច្ឆតា​ជាង​គោលដៅ​ដេ​ល​កំណត់ដោយ​រដ្ឋាភិបាល​ទាំងឡាយ​នៅក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារី​ស​នោះ​ដែរ ដែល​ពុំ​បាន​ដាក់​កាតព្វកិច្ច​ទៅលើ​ទីក្រុង​ទាំងឡាយ​ទៅលើ​តំបន់ ឬក៏​ក្រុមហ៊ុន​ទាំងឡាយ​ដើម្បី​ចង្អុលបង្ហាញ​ទិសដៅ​នោះដែរ។

មាន​ប្រជាជន​តែ​ជាង​ពាក់កណ្តាល​ប៉ុ​ណ្ណោះ នៅលើ​ពិភពលោក​ដែល​បាន​រស់នៅក្នុង​តំបន់​ទីក្រុង​មានន័យថា ទីក្រុង​ធំៗ​ទាំងឡាយ​នឹង​ជួយ​កំណត់​អំពី​ការផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ីល​ទៅរក​ថាមពល​ដែល​ស្អាង​ជាង​ដែល​បាន​ព្រមព្រៀងគ្នា​នៅ​ទីក្រុង​ប៉ារី​ស​ទទួល​បាន​ជោគជ័យ ឬក៏​បរាជ័យ​។ ប៉ុន្តែ​នៅពេលដែល​ទីក្រុង​ជាច្រើន​បានក្លាយ​ទៅកាន់​តែមាន​ការ​ទុកចិត្ត​លើ​ខ្លួនឯង​ខ្លាំង​នោះ រដ្ឋាភិបាល​ទាំងឡាយ​មានការ​រារែក​នៅ​ក្នុង​កា​រ​ប្រគល់​ការត្រួតត្រា​ពួកគេ​។

លោក Seth Schultz នាយក​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អាកាសធាតុ C40 ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវ​យ៉ក​ដែល​រួមមាន​ភាគច្រើន​ទីក្រុង​ធំៗ​នៅលើ​សកលលោក​ចាប់ពី​ទីក្រុង​តូ​ក្យូ​ទៅដល់​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស​បាន​និយាយថា ទីក្រុង​ទាំងឡាយ​កំពុងតែ​ចាប់ផ្តើម​ទន្ទ្រាន​រំលោភ​ព្រំដែន​របស់​ពួកគេ​ទៅលើ​គោលនយោបាយ​ទាំងឡាយ​នៅក្នុង​កម្រិត​ជាតិ​។

លោក Schultz បាន​បន្តថា មាន​ជម្លោះ​កាន់តែ​ច្រើនឡើងៗ​ស្តីអំពី​ការចង្អុលបង្ហាញ​គោលនយោបាយ​ដើម្បី​ទប់​ការបំពុល​ខ្យល់អាកាស​នៅក្នុង​ស្រុក និង​ជួយ​បំពេញ​គោលបំណង​កាន់តែ​ទូលំទូលាយ​ដើម្បី​កម្រិត​គ្រោះរាំងស្ងួត​ការ​រអិល​ដី​ប្រាក់​រលក​កម្តៅ និង​សមុទ្រ​ដែលមាន​ទឹកជោរ​ឡើង​។ ទិន្នាការ​នេះ​ត្រូវបាន​សម្អាត​នៅក្នុង​ទីក្រុង​អ្នកមានៗ​ដែលមាន​លទ្ធភាព​កាន់តែខ្លាំង​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​អ្នកមាន និង​អ្នកបោះឆ្នោត​ដែលមាន​មនសិការ​អំពី​បរិស្ថាន​ជាង​បណ្តា​ទីក្រុង​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ទីក្រុង​បាងកក ណៃ​រ៉ូ​ប៊ី ឬ​ទីក្រុង​ប៊​យ​អេ​ណូ​ស​អ៊ែ​រ​ជាដើម​។​

ជា​តួយ៉ាង​នៃ​ការ​កើនឡើង​នូវ​ការមិនចុះសម្រុង​គ្នា​នោះ គឺ​ទីក្រុង​អូស​ឡូ​ដែល​អាជ្ញាធរ​ឆ្វេងនិយម​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ស្តាំ​និយម​របស់​ប្រទេស​ន័​រ​វែ​ស​ស្តីអំពី​ការ​ជំរុញ​របស់​ពួកគេ​នៅ​ដល់​ជាង​ពាក់​កណ្តាល​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​រដ្ឋធានី​នេះ​នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​ទៅដល់​ប្រហែល​៦០០០០០​តោន​ ជា​ការ​កាត់បន្ថយ​កាបូន​ដែល​មាន​បំណង​បំផុត​នៅលើ​ពិភពលោក​នេះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114