ព័ត៍មានទាន់​ហេតុការណ៏
Search

Audi និង​ស្ថានទូត​អាល្លឺម៉ង់​សម្ពោធ PHNOM PENH CAPITAL CITY ជា​សៀវភៅ​បង្ហាញ​ពី​ការ​ឆ្ពោះទៅ​ការ​បម្លាស់​ទី​ថ្មី​សម្រាប់​ទីក្រុង​

​ភ្នំពេញ​ ៖ Audi Cambodia និង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៧​បាន​ប្រារព្វ​ពិធី​សម្ពោធ​បោះពុម្ពផ្សាយ​សៀវភៅ PHNOM PENH CAPITAL CITY នៅក្នុង​ព្រះរាជាណាចក្រ​ជា​សៀវភៅ​ដំបូង​គេ​បំផុត​ដែល​បង្ហាញ​អំពី​ការធ្វើដំណើរ​របស់​កម្ពុ​ជា​ឆ្ពោះទៅ​ការ​បម្លាស់​ទី​ថ្មី​សម្រាប់​ទីក្រុង​។​

​សៀវភៅបោះពុម្ព​ផ្សាយ​ទំហំ​ធំ​នៅក្នុង​ទម្រង់​ជា​សៀវភៅ​សិល្បៈ គឺ​ផ្អែកលើ​ការងារ​ផ្នែក​បណ្ឌិតសភា និង​មាន​រូបថត​ជាច្រើន​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ថ្មីៗ​ទាំងស្រុង រួមទាំង​រូបថត​ដែល​ថត​ដោយ​ដ្រូ​ន​។ Audi Cambodia និង​ស្ថានទូត​អាល្លឺម៉ង់​ឧបត្ថម្ភ​គំនិត​ផ្តួចផ្តើម​នេះ​ដើម្បី​ស្រាវជ្រាវ​រក​ទីក្រុង​ធំៗ​នាពេល​អនាគត​ដែលមាន​និរន្តរភាព​។​

លោក​Laurent Genet – ប្រធាន​ក្រុមហ៊ុន​នាំចូល​ផ្លូវការ​នៃ Audi Cambodia បាន​មានប្រសាសន៍ថា “​វិធីសាស្ត្រ​របស់​បណ្ឌិត Michael Waibel ចាប់ពី​ការ​រចនា​រហូតដល់​ការបោះពុម្ពផ្សាយ​សៀវភៅ PHNOM PENH CAPITAL CITY បង្ហាញ​អំពី​អត្ថន័យ​ប្រកបដោយ​វិជ្ជាជីវៈ​របស់គាត់​អំពី​ជីវិត​រស់នៅក្នុង​ទីក្រុង ដែល​រួមផ្សំ​យ៉ាង​ល្អ​ជាមួយនឹង​ចក្ខុវិស័យ​ពិតប្រាកដ និង​សមានចិត្ត​ខ្លាំងក្លា​ជាមួយនឹង​ទីក្រុង​ដែល​កំពុង​លេចឡើង​ថ្មី​ពិតប្រាកដ​របស់​កម្ពុជា​”​។​



ភ្នំពេញ ដែលជា​កន្លែង​ប្រមូលផ្តុំ​ធំ​បំផុត​នៃ​ទីក្រុង និង​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា កំពុងតែ​ពង្រឹង​ឡើងវិញ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​។ រាជធានី​ដ៏​រស់​រវើក​កំពុងតែ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ធៀប​នឹង​មជ្ឈដ្ឋាន​នៃ​សកលភាវូបនីយកម្ម ប៉ុន្តែ​បាន​អភិរក្ស​លក្ខណៈ​ជនបទ​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​វិថី​តូចៗ​ជាច្រើន​របស់ខ្លួន​។ សម្រាប់​ប្រជាជន​ជាច្រើន រាជធានី​គឺជា​កន្លែង​នៃ​ក្តីសង្ឃឹម​សម្រាប់​អនាគត​កាន់តែ​ប្រសើរ​។ តើ​ក្តីសង្ឃឹម​ទាំងនេះ​អាច​សម្រេចបាន​ដែរឬទេ ប្រសិនបើ​ចំនួន​មនុស្ស​រស់នៅ​បន្ត​កើនឡើង ហើយ​បម្រែបម្រួល​អាកាសធាតុ​កំពុងតែ​ធ្វើ​ឲ្យ​លិចលង់​ទីក្រុង​ដោយ​ទឹកជំនន់​។​

លោក​បណ្ឌិត Michael Waibel បាន​មានប្រសាសន៍ថា “​ច្បាស់​ណាស់ ភ្នំពេញ​ស្ថិតនៅ​ជួរមុខ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​”​។​
​ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន CFAO Group ដែលមាន​មូលដ្ឋាន​នៅ​បារាំង បាន​នាំ Audi មកកាន់​ប្រទេស​កម្ពុជា​នូវ​ស្ថាបត្យកម្ម Audi លំដាប់​ពិភពលោក​ចុងក្រោយ ។ Audi បានចាប់ផ្តើម​មុនគេ និង​បានរួម​ចំណែក​គួរ​ជាទី​មោទនៈ​ចំពោះ​ទេសភាព​ដែល​កំពុង​ប្រែប្រួល​នៃ​រាជធានី​ភ្នំពេញ​។​

លោក Laurent Genet បាន​បន្ថែមថា​ដើម្បី​ឲ្យ​អតិថិជន​របស់ Audi បន្តដំណើរ​ទៅមុខ និង​អភិវឌ្ឍ​ទីក្រុង​របស់​ពួកគេ Audi Phnom Penh ផ្តល់នៅ​ចំ​កណ្តាល​ភ្នំពេញ បឹង​កេង​កេង នូវ​បន្ទប់​តាំង​បង្ហាញ សេវា គ្រឿងបន្លាស់ បុគ្គលិក​ដែលមាន​ការបណ្តុះបណ្តាល​ពី​រោងចក្រ​ដែល​អាច​ទុកចិត្តបាន ជាមួយនឹង​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ AUDI AG ដ៏​រហ័ស​។ លោក​បាន​បន្តថា​ដើម្បី​ស្ងប់​អារម្មណ៍​ទាំងស្រុង​នៅក្នុង​ចរាចរណ៍ រថយន្ត Audi ដែល​នាំចូល​ជា​ផ្លូវការ​មក​ក្នុងប្រទេស​កម្ពុជា ទទួលបាន​អត្ថប្រយោជន៍​ពី​ការធានា​រយៈពេល​ពីរ​ឆ្នាំ ដោយ​មិន​កំណត់​ចម្ងាយ​បើកបរ​ឡើយ​។​

លោក​Antoine Jeanson នាយក​ប្រតិបត្តិការ​នៃ Audi Cambodia អះអាងថា “​សម្រាប់ Audi នៅ​ទូទាំង​ពិភពលោក ទីក្រុង​នានា​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ខ្លាំង ហើយ​ការបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY គឺជា​សក្ខីភាព​ដ៏​ប្រត្យក្ស​នៃ​និន្នាការ​នេះ​ដែល​កំពុង​លេចឡើង​នៅក្នុង​ប្រទេស​កម្ពុជា​”​៕