ព័ត៍មានទាន់​ហេតុការណ៏
Search

ទាហាន​មី​យ៉ាន់​ម៉ា​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​នៅក្បែរ​ព្រំដែន​ចិន​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ដោយ​កំពុង​គំរាមកំហែង​ដល់​គោលដៅ​នៃ​ការបញ្ចប់​ជំលោះ​ជនជាតិភាគតិច​រយៈពេល​ជាច្រើន​ទសវត្ស​របស់​មេដឹកនាំ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ថា ទាហាន​មី​យ៉ាន់​ម៉ា​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាច្រើន​រវាង​ពួក​ឧទ្ទាម​ជនជាតិភាគតិច និង​កងទ័ព​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ចិន ។​

មនុស្ស​ជាង ២០,០០០​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ចិន​នៅក្នុង​សប្តាហ៍​នេះ​ដើម្បី​គេចចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ជូរចត់​នៅ​ភាគ​ខាងជើង​ដែល​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្លាំង​ជីវពល​ជនជាតិភាគតិច និង​កងកម្លាំង​សន្តិសុខ​ប្រទេស​មី​យ៉ាន់​ម៉ា។​

កាសែត​រដ្ឋ​របស់​មី​យ៉ាន់​ម៉ា Global New Light of Myanmar បាន​ឲ្យ​ដឹងថា “​មាន​យ៉ាងហោចណាស់ កង​ប្រដាប់​អា​វុ​ជ ៤៨​នាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ាន់​ម៉ា (MNDAA) ដែលជា​លទ្ធផល​បាន​បណ្ដាល​ឲ្យ​ទាហាន​រាប់សិប​នាក់​ស្លាប់​” ។​

វា​មិនបាន​ផ្តល់​ចំនួន​ពិតប្រាកដ​នៃ​ទាហាន​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​អ្វីដែល​វា​បាន​រៀបរាប់ថា​ជា​ប្រតិបត្តិការ​បោសសំអាត​តំបន់​ដោយ​កងទ័ព​រដ្ឋា​ភិ​បាល​ដែល​កំពុងដំណើរការ​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១២ ខែមីនា។​

កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​បាន​និយាយថា អ្នកស្រុក​ប្រាំ​នាក់ និង​ប៉ូលិសចរាចរ​ប្រាំ​នាក់​ត្រូវបាន​គេ​សម្លាប់ ហើយ​សាកសព​ចំនួន​២០ ត្រូវបាន​រកឃើញ បន្ទាប់ពី​ការរំលោភបំពាន​ថ្ងៃទី​៦ ខែមីនា​របស់​កងទ័ព MNDAA លើ​រដ្ឋធានី Laukkai ដែលជា​រដ្ឋធានី​នៃ​តំបន់​ភាគ​ឦសាន​នៃ​តំបន់ Kokang ។​
​កាសែត​នេះ​បាន​បន្ថែមថា “​ប្រជាពលរដ្ឋ​ជាច្រើន​” បាន​រងរបួស​ក្នុងការ​វាយប្រហារ​នេះ។​

កាសែត​នោះបាន​និយាយថា បុគ្គលិក​សណ្ឋាគារ​នៅ​រដ្ឋធានី Laukkai ប្រហែល ២៧០​នាក់​ត្រូវបាន “​ចាប់ពង្រត់​” ដោយ​កងទ័ព MNDAA នៅ​ថ្ងៃទី​៦ ខែមីនា ហើយ​បាន​យកទៅ​កាន់​ទីក្រុង Nansan របស់​ប្រទេស​ចិន​សម្រាប់​ការបណ្តុះ​បណ្តា​កម្លាំងយោធា។​

កងទ័ព MNDAA ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ភាគ​ខាងជើង​ដែលជា​ក្រុមចម្រុះ​របស់​ពួក​ឧទ្ទាម​ដែល​រួមមាន​ទាំង​ពួក​សកម្មប្រយុទ្ធ​ដែលមាន​ឥទ្ធិពល​បំផុត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កងទ័ព​ឯករាជ្យ​កា​ឈិន (KIA) និង​ក្រុម​តូចៗ​ចំនួន​ពីរ​ដែល​ត្រូវបាន​រារាំង​ជាមួយនឹង​យោធា​មី​យ៉ាន់​ម៉ា ចាប់តាំងពី​មានការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់ Kokang ក្នុង​ឆ្នាំ​២០១៥ ។​

សូមបញ្ជាក់ថា មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​រាប់សិប​ពាន់​នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់​នោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​ដែល​ក៏បាន​ធ្លាយ​ចូលទៅក្នុង​ទឹកដី​ប្រទេស​ចិន និង​បាន​បណ្តាល​ឲ្យ​មានការ​ស្លាប់​ប្រជាជន​ចិន​ប្រាំ​នាក់​ជាមួយនឹង​ការខឹង​សម្បា​របស់​ក្រុង​ប៉េកាំង​ផងដែរ៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684