ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​កូរ៉េខាងត្បូង​បណ្តេញ​ចេញពី​តំណែង​ មាន​ឆន្ទៈ​សហការ​ជាមួយ​រដ្ឋអាជ្ញា​

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា មេដឹកនាំ​កូរ៉េខាងត្បូង​បណ្តេញ​ចេញពី​តំណែង​លោកស្រី Park Geun -hye មាន​ឆន្ទៈ​ក្នុងការ​សហការ​ជាមួយ​រដ្ឋអាជ្ញា​ដែល​ចង់​សាកសួរ​លោកស្រី​អំពី​រឿងអាស្រូវ​ពុករលួយ​ដែល​នាំ​ឲ្យ​លោកស្រី​ត្រូវបាន​ទម្លាក់​តំណែង​ជា​ប្រធានាធិបតី​កាលពី​សប្តាហ៍​មុន​។​

តុលាការ​ធម្មនុញ្ញ​បាន​ដកហូត​តំណែង​លោកស្រី Park កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​ខ្លួន​គាំទ្រ​ការបោះឆ្នោត​ចោទប្រកាន់​របស់​សភា​លើ​រឿងអាស្រូវ​ដ៏​មាន​ឥទ្ធិពល​ដែល​អង្រួន​នយោបាយ​និង​ពាណិជ្ជកម្ម​របស់​ប្រទេស​កូរ៉េខាងត្បូង​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី Park បាន​បដិសេធ​ការធ្វើ​ខុស​ណាមួយ​។​

រដ្ឋអាជ្ញា​បានស្នើ​លោកស្រី Park ឲ្យ​បង្ហាញខ្លួន​សម្រាប់​ការសាកសួរ​នៅ​ថ្ងៃទី​២១​ខែមីនា​ម៉ោង​៩:៣០​ព្រឹក​។​

មេធាវី​ម្នាក់​របស់លោក​ស្រី Park គឺ​លោក Sohn Beom-Gyu បាន​ប្រាប់ Yonhap ថា លោកស្រី Park នឹង​សហការ​យ៉ាងសកម្ម​ជាមួយនឹង​ការស៊ើបអង្កេត​តាម​ដែល​ស្ថានភាព​របស់លោក​ស្រី​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​” ។​

លោកស្រី Park បាន​និយាយថា នៅពេល​លោកស្រី​កាន់តំណែង​ជា​ប្រធានាធិបតី លោកស្រី​នឹង​សហការ​ជាមួយ​រដ្ឋអាជ្ញា​ណា​ដែល​ចង់​សាកសួរ​លោកស្រី​ប៉ុន្តែ​ក្រោយមក​បាន​បដិសេធ​។​
​លោកស្រី​គឺជា​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ដំបូងបង្អស់​របស់​ប្រទេស​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​។​

លោកស្រី​នឹង​ក្លាយទៅជា​អតីត​មេដឹកនាំ​កូរ៉េខាងត្បូង​ទី​បួន​ដែល​នឹង​ត្រូវបាន​សាកសួរ​ដោយ​រដ្ឋអាជ្ញា​លើ​រឿងអាស្រូវ​អំពើពុករលួយ​។​

កាលពី​ល្ងាច​ថ្ងៃអាទិត្យ លោកស្រី Park បាន​ចាក​ចេញពី​វិមាន​ប្រធានាធិបតី Blue House នៅ​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ត្រឡប់ទៅផ្ទះ​ឯកជន​របស់​លោកស្រី​នៅក្នុង​ទីក្រុង​នេះ​ធ្វើជា​ពលរដ្ឋ​ធម្មតា​។​
​លោកស្រី Park បាន​និយាយ​តាមរយៈ​អ្នកនាំពាក្យ​ថា “​វា​នឹង​ចំណាយពេល​ប៉ុន្តែ​ខ្ញុំ​ជឿថា ការពិត​នឹង​ត្រូវបាន​លាតត្រដាង​”៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684