Connect with us

ព័ត៌មានអន្ដរជាតិ

មុនយាងទៅវិញ បុត្រាស្ដេច ថៃ មានបន្ទូលទាំងសំឡេងញាប់ញ័រ និងស្រក់ទឹកនេត្រាមុខប្រជារាស្ត្រ

បានផុស

នៅ

ព្រះរាជបុត្រទាំងពីររបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ក្នុងប្រទេសថៃ ក្រោយចេញឆ្ងាយពីទឹកដីកំណើត​អស់​រយៈពេល ២៧ ឆ្នាំ​ ព្រោះតែត្រូវបិតានិរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​ក្នុងដំណើរយាងមកដល់ប្រទេសថៃលើកដំបូង​របស់បុត្រាទាំងពីរព្រះអង្គ បាន​បង្ក​ភាព​ភ្ញាក់ផ្អើលពី​ប្រជានុរាស្រ្ត​យ៉ាងច្រើន ខណៈនៅឯព្រះរាជវាំង គឺមិនមានការបកស្រាយណាមួយ​អំពីវត្តមានរបស់សែរាជវង្សឡើយ។

ការយាងមកដល់ប្រទេសថៃរបស់បុត្រាទី២ Vacharaeson Vivacharawongse កាលពី​សប្ដាហ៍​មុន ទ្រង់​បានទៅទតមណ្ឌលថែទាំកុមារ និងបានចូលរួមក្នុងពិធីសាសនានៅប្រាសាទបាងកក។ ស្របពេលដែលបុត្រាទី៣ Chakriwat ក៏យាងមកដល់ដែរ ហើយពួកទ្រង់បានយាងទៅ​មន្ទីរពេទ្យ និងគោរពបូជាបុព្វបុរសក្នុងរាជវង្ស។

ទោះយ៉ាងណាក៏ដោយ​ មុនយាងត្រលប់ទៅកាន់ទឹកដីអាមេរិកវិញ បុត្រា Vacharaeson មានបន្ទូល​ទៅកាន់​អ្នក​យក​ព័ត៌មាន​កាលពីថ្ងៃចន្ទ មុន​ពេលចាកចេញ​ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ថា នេះ​គឺជា​សប្ដាហ៍​ដ៏​លឿនមួយសម្រាប់ទ្រង់! មានរឿងជាច្រើនដែលយើងចង់ធ្វើ និងឃើញនៅក្នុងប្រទេសថៃ ប៉ុន្តែមិនមាន​ពេលច្រើនទេ ។

បុត្រាស្ដេចថៃអង្គនេះ​មាន​បន្ទូលទាំង​សោកសៅ​ ​តែប្រឹងរក្សាទឹកមុខញញឹមបន្ត​ថា​ ​យើង​បាន​ទទួល​ក្ដី​ស្រឡាញ់​និង​ភាព​កក់​ក្ដៅ​ពី​គ្រប់​គ្នា​ដែល​យើង​បាន​ជួប។

បន្តិចក្រោយមកទ្រង់ស្រាប់់តែមានសំឡេង​ញាប់​ញ័រ និង​ស្រក់​ទឹកនេត្រាថា “ខ្ញុំ​ដឹង​គុណ​ចំពោះ​ព្រះ​មហាក្សត្រ។ ដឹងគុណជាតិ ខ្ញុំសប្បាយចិត្តណាស់ដែលបានកើតនៅប្រទេសថៃ។ លើក​នេះ​ខ្ញុំ​ត្រូវ​ចាកចេញ​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​អនាគត​ខ្ញុំ និង​ក្រុម​គ្រួសារ​នឹង​ត្រឡប់​មក​លេង​ប្រទេស​ថៃ​ម្ដង​ទៀត។ សង្ឃឹម​ថា​ក្នុង​ពេល​ឆាប់ ក្នុងអំឡុងពេលអវត្តមានរបស់យើង ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នាជួយការពារប្រទេសថៃ ដើម្បីឲ្យ​វាក្លាយជាប្រទេសមួយផ្អែកលើយុត្តិធម៌ សមភាព សេចក្តី​ស្រឡាញ់ និងការរួបរួម។ យើងសង្ឃឹមថា​នឹងត្រលប់មកវិញឆាប់ៗ បន្ទាប់ពីបាន​លាតត្រដាងពីអារម្មណ៍​របស់យើងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ”។

សូម​រម្លឹក​ឲ្យដឹង​ថា បុត្រា Vacharaesorn និងបុត្រា Chakriwat គឺជាបុត្រ​របស់ព្រះមហេសីទីពីរ​របស់​ព្រះមហាក្សត្រ Vajiralongkorn គឺ Sujarinee Vivacharawongse ជាអតីតតារា​សម្តែង​ដែល​ស្ដេច​ថៃ​បាន​លែងលះ​ក្នុងឆ្នាំ ១៩៩៦ ។ ក្រោយ​មកបុត្រាទាំង៤និងមាតាត្រូវ​និរទេស​ចាកឆ្ងាយ ដោយ​ចោទប្រកាន់​ជា​សាធារណៈ​ពី​បទ​ផិតក្បត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook CNA

ចុចអាន៖បុត្រា ៤អង្គរបស់ស្ដេចថៃ Maha Vajiralongkorn ដែលនិរទេសទៅអាមេរិក បច្ចុប្បន្នកាន់មុខតំណែងសំខាន់អ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម