ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះអង្គម្ចាស់​មកុដរាជ្យ​សា​អ៊ូ​ឌី​ត និង​លោក ត្រាំ ​ជួប​សវនាកា​រ​ នៅឯ​សេត​វិមាន​

​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​មកុដរាជ្យ សា​អ៊ូ​ឌី​ត នាម Mohammed Bin Salman នៅឯ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បើកសវនាការ​ពិភាក្សា​ចំពោះ ទំនាក់ទំនង​សេដ្ឋកិច្ច និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី បញ្ចប់សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ីរី​។​

​លោក ត្រាំ ដែល​ឡើងមក​កាន់អំណាច​ក្នុង​តំណែង កាលពី​ខែមករា និង​ព្រះអង្គម្ចាស់ Mohammed ដែល​បច្ចុប្បន្ន​ទ្រង់​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​រាជាណាចក្រ​អា​រ៉ា​ប់​នេះ បាន​បើក​កិច្ចចរចា​នៅ​ការិយាល័យ​ពងក្រពើ ដែល​នៅ​ទីនោះ​ឥ​ស្សន​ជន​ទាំងពីរ​នាក់ បាន​ថតរូប​ជាមួយគ្នា នៅ​ពី​ខាងមុខ​អ្នកកាសែត ហើយ​មិនបាន​ទទួលយក​សំណួរ​អ្វីមួយ​នោះទេ​។​

​ជំនួប​នេះ គឺជា​លើកទីមួយ​ហើយ​ចាប់តាំងពី​លោក ត្រាំ ចូលមក​កាន់តំណែង​កាលពី​ថ្ងៃទី​២០ ខែមករា ដែល​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​ជាមួយ​ព្រះអង្គម្ចាស់​សា​អ៊ូ​ឌី​ត​នោះ​។​
​ ​
នៅក្នុង​ជំនួប​នោះដែរ ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចូល​ទាំង​របៀបវារៈ​សង្គ្រាម​នៅក្នុង​ប្រទេស​យេ​មែន ផងដែរ ដែល​យុទ្ធនាការ​យោធា​មួយ​នាំមុខ​ដោយ​ប្រទេស​សា​អ៊ូ​ឌី​ត បាន​ខកខាន​មិនបាន​បញ្ចប់ទៅ​នៃ​ឧទ្ទាម​កម្ម ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជីវពល​ប្រដាប់អាវុធ​ហ៊ូ​ទី នឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​។​

​ក្រុមមន្ត្រី​នៃ​តំបន់​ឈូង​សមុទ្រ​អារ៉ាប់​ បាន​លេចចេញ​ឲ្យ​ឃើញ​ទំនង​ជាមាន​សុទិដ្ឋិនិយម​អំពី​ភាពជា​ប្រធានាធិបតី​របស់លោក ត្រាំ​។ គេ​បាន​មើលឃើញ​ទៅលើ​រូបគាត់​ថា ជា​ប្រធានាធិបតី​ដ៏​ខ្លាំង​មួយរូប​ដែល​នឹង​លើកស្ទួយ​តួនាទី​របស់​ក្រុង​វ៉ា​ស៊ីន​តោន​ក្នុងឋានៈ​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជួយ​ទប់ទល់​សត្រូវ​របស់​ក្រុង Riyadh នោះ​គឺ ប្រទេស​អ៊ីរ៉ង់​នៅក្នុង​តំបន់​៕
Reuters

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684