ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ម៉ិក​ស៊ិក​កូ​និយាយថា ៖ មាន​លលាដ៍ក្បាល​ចំនួន​២៥០​លលាដ៍ ​ត្រូវបាន​រកឃើញ​នៅក្នុង​រណ្តៅ​សព​រួម​ដ៏​សម្ងាត់​ ​

មាន​ដល់​ទៅ​ជាង​២៥០​លលាដ៍ក្បាល ត្រូវបាន​រក ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ ដែល​តាម​ទំនង​មើលទៅ គឺជា​ការ​កប់​សព​ក្រុម​កាតែល ថ្នាំញៀន រួម ស្ថិតនៅ​តំបន់​ជាយក្រុង Veracruz ។ នេះ​ជាការ​អះអាង​ពី​ក្រុម​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​អង្គារ​។​

​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Veracruz លោក Jorge Winckler បាន​និយាយថា រណ្តៅ​កប់​សព​លួចលាក់​ដែលមាន​ទៅដោយ​សំណល់​សព​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​នៃ​ក្រុម​កាតែល “Cartel” នោះ គឺ​រង​ការ​ប្រហារ​អស់កាល​ពី​ច្រើន​ឆ្នាំ​មកហើយ​។​

​ព័ត៌មាន​ដែល​ទទួលបាន​វា​មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ចំពោះ​អ្នកស្រី Lucia Diaz ដែលជា​អ្នក​ម្តាយ​ម្នាក់​ក្នុងចំណោម​អ្នក​ម្តាយ​នៃ​ជន​ដែល​បាត់​ខ្លួន​ដែល​ស្ថិតនៅក្នុង​ក្រុម​គ្រឿងញៀន​ដូចដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម Colectivo Selevito នោះ​។​

​ក្រុម​ស្ត្រី​ជា​ម្តាយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ វាលពិឃាត ដែល​លលាដ៍ក្បាល​របស់​សព​ត្រូវបាន​រកឃើញ ពីព្រោះថា គេ​សង្ស័យ​អស់កាល​ជាង​មួយឆ្នាំ​មកហើយ​ថា តំបន់​ព្រៃ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Colinas de Sante Fe នោះ​គឺ​ជាទី​កប់ខ្មោច​ដ៏​សម្ងាត់​នឹង​អាថ៌កំបាំង​មួយ​រួចទៅហើយ​៕
Reuters

​ ​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684