Connect with us

ព័ត៌មានជាតិ

កម្ពុជា បានបោះជំហានទៅមុខ ក្នុងការអភិវឌ្ឍស្តង់ដារម្ហូបអាហារ​នៅគ្រប់ដំណាក់កាល​នៃខ្សែចង្វាក់​ផលិតកម្ម

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រម​ពហុវិស័យ​ ដើម្បីធ្វើឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ នេះជាលើកឡើងបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈសេចក្តីប្រកាសព័ត៌មានរួម កម្ពុជា អបអរការបោះជំហានទៅមុខ ក្នុងការជំរុញអភិវឌ្ឍស្តង់ដារម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ម្ហូបអាហារ នៅថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឌិត ទីណា ដើម្បីសម្រេចគោលដៅនេះបាន ត្រូវការកិច្ចសហការចូលរួមពីអ្នកពាក់ព័ន្ធទាំងឡាយ ទើបអាចទទួលបានជោគជ័យក្នុងការអនុវត្តសុវត្ថិភាពចំណីអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ រួមមាន វិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាបនរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិជាដើម។

វេជ្ជបណ្ឌិត ណាហ្គីស្សា ខូជេវ៉ា តំណាងស្តីទីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា ចំពោះ​សុវត្ថិភាពម្ហូបអាហារចាំបាច់ណាស់ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លុះត្រាតែអាហារ​មាន​សុវត្ថិភាព ទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និងជួយមនុស្សពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយកុមារលូតលាស់ និងអភិវឌ្ឍរាង្គកាយ ផងដែរ។  

ជាមួយគ្នានេះ លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានឱ្យដឹង​ដែរថា ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជា មានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូច្នេះ​រដ្ឋាភិបាល​បានខិតខំពង្រឹងសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ស្របពេលដែលប្រទេសនេះ កំពុងបោះជំហាន​ចូលទៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្ន កម្ពុជា កំពុងជួយចងក្រងក្របខណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូប​អាហារ​ជាច្រើន តាមរយៈការកសាងសមត្ថភាព ដើម្បីធានាបាននូវស្តង់ដារម្ហូបអាហារកាន់តែប្រសើរ និងឆ្លើយតបទៅ​នឹងតម្រូវការសុខភាពសាធារណៈ។

ជាងនេះទៅទៀត តាមរយៈការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) កម្ពុជា កំពុងអនុវត្តប្រព័ន្ធសុវត្ថិភាព​ម្ហូបអាហារ​ក្នុងវិស័យជលផល ដោយធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយលក្ខខ័ណ្ឌតម្រូវនានារបស់សហភាពអឺរ៉ុប ព្រម​ទាំង​អាចយកទៅប្រើក្នុងវិស័យផ្សេងទៀតផង។ 

ក្នុងនោះលោកស្រី គ្លែ ខូណន នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) មានមតិលើកឡើងថា «យើងជឿការ​ទទួលបាន​អាហារដែលមានសុវត្ថិភាព និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សម្នាក់ៗ។ តាមរយៈ​ការ​ធ្វើការលើសុវត្ថិភាពម្ហូបអាហារក្នុងបរិបទនៃកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផល​ក្នុងសហគមន៍ យើងមិនត្រឹមតែផ្តល់អាហារដល់កុមារដែលខ្វះខាតម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ម្ហូបអាហារ ដែលពួកគេបរិភោគមានសុវត្ថិភាព និងប្រកបដោយផាសុខភាពផងដែរ»៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣០ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៤៤ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤៧ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម