ព័ត៍មានទាន់​ហេតុការណ៏
Search

រោងចក្រ​ឧស្ម័ន​ថ្មី និង​រោងចក្រ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​មានបំណង​បង្កើត​រោងចក្រ​ស្តុក​អាគុយ ដើម្បី​ជួសជុល​វិបត្តិ​ថាមពល

រដ្ឋ​ដែល​ពឹងផ្អែក​ខ្លាំង​បំផុត​លើ​ថាមពល​កកើត​ឡើងវិញ​របស់​ប្រទេស​អូស្ត្រាលី​បាន​គូស​បញ្ជាក់​អំពី​ផែនការ​ទាំងឡាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤ ខែមីនា ​ដើម្បី​ចំណាយ​ប្រាក់​ចំនួន​៥១០​លាន​ដុល្លារ​អូស្ត្រាលី (៣៨៥​លាន​ដុល្លារ​អាមេ​រិ​ក​) ដើម្បី​រក្សា​ភ្លើង​ឲ្យ​ស្ថិតនៅ​មាន​ប្រើ​ប្រាស់​តែ​៤​ថ្ងៃ បន្ទាប់ពី​ប្រធាន​ក្រុមហ៊ុន Tesla Inc លោក Elon Musk បាន​ផ្តល់​ការសង្គ្រោះ​រដ្ឋ​នេះ​ពី​ការដាក់​ភ្លើង​ដោយ​ការដំឡើង​រោងចក្រ​ស្តុក​អាគុយ​ដ៏​ធំ​នោះ​។

ផែនការ​នេះ​រួមមាន​ទឹកប្រាក់​ចំនួន​១៥០​លាន​ដុល្លារ​អូស្ត្រាលី​ដើម្បី​លើកទឹកចិត្ត​ការអភិវឌ្ឍ​រោងចក្រ​ស្តុក​អាគុយ​កម្លាំង​១០០​មេ​ហ្គា​វ៉ាត់ ដែល​អាច​បាន​មក​ពី​លោក Musk ឬ​បានមកពី​អ្នកផ្តល់​ក្នុងស្រុក​មួយចំនួន​។ រដ្ឋ​នេះ​ក៏​នឹង​កសាង និង​ធ្វើ​ប្រតិបត្តិការ​ផងដែរ នូវ​រោងចក្រ​ថាមពល​ឧស្ម័ន​ថ្មី​តម្លៃ​៣៦០​លាន​ដុល្លារ​អូស្ត្រាលី​ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នូវ​ប្រព័ន្ធ​អគ្គិសនី​របស់ខ្លួន​។

​រដ្ឋាភិបាល​រដ្ឋ​អូស្ត្រាលី​ខាងត្បូង (SA) នេះ​បាន​ឆ្លើយតប​ជាមួយ​ផែនការ​បន្ទាន់ បន្ទាប់ពី​ការ​ដាច់​ភ្លើង​នៅ​ងងឹត​របស់​រដ្ឋ​នេះ​នៅ​ក្នុង​ខែកញ្ញា​កន្លងមក នៅ​ក្នុង​អំឡុងពេល​មាន​ខ្យល់ព្យុះ​ដ៏​ខ្លាំង​មួយ​ដែល​បាន​បណ្តាល​ឲ្យ​លំនៅដ្ឋាន និង​ការធ្វើ​អាជីវកម្ម​ទាំងឡាយ​ស្ថិតនៅក្នុង​ភាព​ងងឹត​រហូតដល់​៨​ម៉ោង និង​បានធ្វើ​ឲ្យ​ជាប់​តាំង​ឧស្សាហកម្ម​មួយចំនួន​រហូតដល់​ពី​រ​សប្តាហ៍​នោះមក​។​

រដ្ឋ​នេះ​ដែល​ពឹងផ្អែក​ទៅលើ​ខ្យល់​ដើម្បី​បង្កើត​អគ្គិសនី​ប្រហែល​១​ភាគ​៣​នៃ​សមត្ថភាព​ថាមពល​របស់ខ្លួន​នោះ បាន​ក្លាយ​ទៅជា​ឆាប់​ងា​យម​រង​ទទួល​ការឈឺចាប់​ចំពោះ​ការ​ដាច់​ភ្លើង និង​តម្លៃ​ភ្លើង​ឡើងថ្លៃ​ដោយសារ​ខ្លួន​ពុំមាន​ថាមពល​គ្រប់គ្រាន់​នៅពេលដែល​ខ្យល់​មិន​បត់​នោះ​។

ស្ថានីយ​ថាមពល​ដុត​ធ្យូងថ្ម​ចុងក្រោយ​របស់​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​បាន​បិទ​កាលពី​ខែឧសភា​កន្លងមក ដោយសារ​វា​មានការ​ខាតបង់ ហើយ​រោងចក្រ​ថាមពល​មួយ​ដែល​ដុត​ឧស្ម័ន​នៅក្នុង​រោងចក្រ​បែបនេះ​ពីរ​ត្រូវ​បានសម្រេច​មិន​ប្រើប្រាស់​ដោយសារ​ម្ចាស់​របស់​វា គឺ​ក្រុមហ៊ុន Engie SA របស់​ប្រទេស​បារាំង​បាន​ត​ស៊ូដើម្បី​ធានា​ឲ្យ​មាន​ឧស្ម័ន​គ្រប់គ្រាន់​។

លោក Jay Weatherill នាយករដ្ឋមន្ត្រី​រដ្ឋ​អូស្ត្រាលី ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បច្ចុប្បន្ន​នេះ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​ថែរក្សា​អនាគត​ថាមពល​របស់​ខ្លួន​។ យើង​មាន​ផ្សារ​អគ្គិសនី​ជាតិ​ដែល​បាន​ទទួល​បរាជ័យ​មិន​គ្រាន់តែ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បរាជ័យ​ដល់​ប្រទេស​ទាំងមូល​ផង​ដែរ​។ ដោយ​សួរ​អំពី​គម្រោង​បច្ចេកវិទ្យា​អាគុយ​ថ្មី​នោះ លោក Weatherill បាន​និយាយថា យើង​កំពុងនិយាយ​ទៅកាន់​អ្នកផ្តល់​ជាច្រើន។

លោក Weatherill បាន​និយាយ​ជាមួយ​លោក Elon Musk ជា​វិនិយោគិន​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​សហគ្រិន​បច្ចេក​វិទ្យា​អូស្ត្រាលី​លោក Mike Canon Brookes បាន​និយាយថា លោក​នឹង​ធ្វើការ​ដើម្បី​ប្រមូលប្រាក់ និង​គាំទ្រ​នយោបាយ​សម្រាប់​ការផ្តល់​របស់​ប្រធាន Tesla រួម​នោះ​ដើម្បី​កសាង​កសិដ្ឋាន​អាគុយ​កម្លាំង​១០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង​នៅក្នុង​រយៈពេល​១០០​ថ្ងៃ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ ឬក៏​ផ្គត់ផ្គង់​ដោយ​មិន​គិតថ្លៃ​នោះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114