Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បារម្ភខ្លាំងអំពីទំនាក់ទំនង ដែលកាន់តែស្អិតរមួត រវាង ចិននិងរុស្ស៊ី

បានផុស

នៅ

ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបញ្ជូននាវាចម្បាំងទៅប្រឈមមុខជាមួយនាវាចិននិងរុស្ស៊ី ដែលចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នា, ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកពិតជាព្រួយបារម្ភ ចំពោះទំនាក់ទំនងដែលកាន់តែស្អិតរមួតរវាងទីក្រុងប៉េកាំងនិងមូស្គូ។

(រាប់ពីឆ្វេងទៅស្តាំ) ប្រធានាធិបតីចិនលោក ស៊ី ជីនពីង, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី១៥ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានពិភាក្សាអំពីកិច្ចប្រជុំកំពូលនាពេលខាងមុខ រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលត្រូវបានគេរំពឹងថា នឹងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើប្រទេសចិន។

នៅពេលសួរថាតើ ជំនួបនោះអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតបណ្តាញទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងប៉េកាំងដែរឬក៏អត់ លោក Patel បានឆ្លើយតបដោយភាពវិជ្ជមាន ប៉ុន្តែបន្តបង្ហាញពីក្តីព្រួយបារម្ភអំពីទំនាក់ទំនងរុស្ស៊ី-ចិន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel

លោកនិយាយថា “យើងបានដឹងយ៉ាងច្បាស់អំពីក្តីព្រួយបារម្ភ ដែលចិននិងរុស្ស៊ីបន្តទំនាក់ទំនងរបស់ពួកគេ និងរឿងដែលពួកគេធ្វើ។ ដូច្នេះ​ យើងនឹង​បន្ត​តាម​ដាន​រឿង​ទាំង​អស់​នេះ​ដោយ​សមរម្យបំផុត”។

ការកត់សម្គាល់របស់លោក Patel កើតឡើងភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាពិឃាដនាំផ្លូវមីស៊ីល ជាច្រើនគ្រឿង ទៅរំខានការល្បាតរបស់កងទ័ពជើងទឹករុស្ស៊ីនិងចិន នៅក្បែរឆ្នេរសមុទ្ររដ្ឋអាឡាស្កា អំឡុងពេលសមយុទ្ធយោធារួមគ្នាមួយ ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើនរូប បានចាត់ទុកឧបទ្ទវហេតុនោះថាជា “ការញុះញង់”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានទទូចថា “សកម្មភាពនេះ មិនសំដៅលើភាគីទីបីណាមួយឡើយ ហើយគ្មានជាប់ពាក់ព័ន្ធជាមួយស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្ននោះទេ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើ ទស្សនកិច្ច អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម