Connect with us

ជីវិតកម្សាន្ដ

ឌីជេ សូដា ឆ្លើយតបនឹងមតិផ្លែផ្កាថា នាងស្លៀកពាក់សិចស៊ីពេក ទើបគេហ៊ានស្ទាបដើមទ្រូង

បានផុស

នៅ

មួយថ្ងៃបន្ទាប់ពីការបង្ហោះរៀបរាប់អំពីការរំលោភបំពានកេរ្តិ៍ខ្មាសនៅឯមហោស្រពតន្ត្រី Osaka Music Circus 2023 នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែសីហា ឌីជេ សូដា បានចេញមុខឆ្លើយតបនឹងមតិផ្លែផ្កាមួយចំនួនដែលថា គេហ៊ានលូកស្ទាបដើមទ្រូងរបស់នាង មកពីនាងស្លៀកពាក់សិចស៊ីជ្រុលពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឌីជេវ័យ ៣៥ឆ្នាំ បានច្រានចោលមតិរិះគន់នាង ព្រមទាំងថ្កោលទោសអ្នកស្ទាបដើមទ្រូងរបស់នាងថាជាអំពើល្មើសច្បាប់ និងបៀតបៀនផ្លូវភេទមកលើរូបនាង ព្រោះមិនថានាងស្លៀកពាក់បែបណាឡើយ វាឥតពាក់ព័ន្ធនឹងបុគ្គលចង់បំពានគេនោះទេ។ តារាកូរ៉េខាងត្បូងរូបនេះបានបន្តបង្ហោះសារនៅលើ Instagram និង​បណ្ដាញ X ទៀតថា ទោះបីការស្លៀកពាក់ និងការតុបតែងខ្លួនរបស់នាងបែបណាក៏ដោយ ការបៀតបៀនផ្លូវភេទ និងការរំលោភបំពានកេរ្តិ៍ខ្មាសរបស់អ្នកដទៃ វាពិតជាមិនត្រឹមត្រូវនោះទេ។

ឌីជេ សូដា បញ្ជាក់បន្ថែមថា “ខ្ញុំស្លៀកសម្លៀកបំពាក់ដែលខ្ញុំចង់ស្លៀក ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ពួកគេគ្មានសិទ្ធិប៉ះពាល់ខ្ញុំ ឬបៀតបៀនផ្លូវភេទខ្ញុំ ព្រោះតែខ្ញុំស្លៀកសម្លៀកបំពាក់សិចស៊ីឡើយ” ។ ជាមួយគ្នានោះ ឌីជេ សូដា បញ្ជាក់ថា អ្នកដែលបំពានកេរ្តិ៍ខ្មាសរបស់នាងមិនមែនមានតែបុរសនោះទេ ក៏មានមនុស្សស្រីផងដែរ ហើយនារីម្នាក់នោះបានស្ទាបដើមទ្រូងខាងស្ដាំនាងជាច្រើនលើកទៀតផង។

ពាក់ព័ន្ធករណីនេះ ក្រុមហ៊ុន TryHard Japan ដែលជាអ្នករៀបចំមហោស្រពតន្ត្រី Osaka Music Circus បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ X ដោយចាត់ទុករឿងរ៉ាវកើតឡើងចំពោះ ឌីជេ សូដា ជាអំពើហិង្សាផ្លូវភេទ ហើយខ្លួននឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនបង្ក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឌីជេ សូដា ត្រូវគេបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី ប្រទេសជប៉ុន

ចុចអាន៖ Jennie សិចស៊ីអស់ដៃ ក្នុងយុទ្ធនាការផ្សព្វផ្សាយយីហោ CK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម