ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ Leicester តាំង​ចិត្ត​ខ្ពស់​ក្រោយ​សន្ទុះ​លេង​ឡើង​ខ្លាំង​នៅ​ការ​ប្រកួត ​Champions League

ក្រុម Leicester កំពុងមាន​ទឹកចិត្ត​យ៉ាងខ្លាំង ក្រោយពេល​មើលឃើញ​សន្ទុះ​លេង​របស់ខ្លួន​នៅ​ការប្រកួត Champions League ជាមួយនឹង​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​លើ​ក្រុម​Sevilla ខណៈដែល​ពួកគេ​ពួកគេ​វិលត្រឡប់​មកា​ន់​សង្គ្រាមរ​ស់​រាន​នៅ​ការប្រកួត​ក្នុងស្រុក Premier League ជាមួយ​ក្រុម West Ham នា​ថ្ងៃ​សៅរ៍​នេះ​។

ក្រោយ​មើលឃើញ​ជ័យជំនះ​លើ​ក្រុម Liverpool និង​ក្រុម Hull នៅ​ការប្រកួត Premier League​បន្ទាប់ពី​បណ្តេញ​រូបលោក Claudio Ranieri ចេញពី​តំណែង អ្នកចាត់ការ​ថ្មី​របស់​ក្រុម Leicester លោក Craig Shakespeare​បាន​ដឹកនាំ​ក្រុម​របស់គាត់​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Champions League កាលពី​ថ្ងៃ​អង្គារ ។​

ជ័យជំនះ​២-០​លើ​ក្រុម Sevilla នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ គាប់​ជូន​នឹង​ទីតាំង​របស់​ពួកគេ នៅ Premier League មានតែ​៣​ពិន្ទុ​ពីលើ​តំបន់​គ្រោះថ្នាក់​នោះ ច្បាស់​ណាស់​ថា​ក្រុម Leicester ប្តេជ្ញា​ថា​នឹង​បន្ត​ការរស់រាន​របស់ខ្លួន​។

លោក Shakespeare បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់គាត់​វិល​ត្រឡប់​មក​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ ហើយ​លោក​ក៏បាន​និយាយ​ប្រាប់​ក្រុម​កីឡាករ​របស់​គាត់​ផងដែរ មិនត្រូវ​ចាប់អារម្មណ៍​ឡើយ​ចំពោះ​ការចាប់​គូ​ទាត់​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ បើទោះជា​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​Real Madrid, Barcelona ឬ​ក្រុម Bayern Munich ក៏ដោយ។

លោក Shakespeare​បាន​និយាយថា យើង​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្តទៀត ហើយ​យើង នឹង​ដឹង​ពេលដែល​យើង​ត្រឡប់​ពី​ហ្វឹកហាត់​វិញ​។ យើង​បាន​ត្រៀម​អាវុធ​គ្រប់គ្រាន់ ក្នុងការ​ប្រយុទ្ធ​ជាមួយ​ក្រុម West Ham នា​ថ្ងៃ​សៅរ៍​នេះ​។​

ខណៈនោះ​ដែរ លោក Shakespeare បាន​និយាយ​ការពារ​ផងដែរ​ដល់​តារា​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្រុម Leicester ដែល​រង​ការចោទប្រកាន់​ពី​កីឡាករ​Samir Nasri​របស់​ក្រុម Sevilla ថា​ជាម​នុស​បោកប្រាស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684