ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ Paul Pogba ​រង​របួស​អំឡុង​ជោគជ័យ​របស់​ក្រុម​ Man Utd នៅ​ Europa League

ក្រុម​បិសាច​ក្រហម Manchester United បាន​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​កីឡាករ Paul Pogba បែរជា​ជួប​គ្រោះថ្នាក់​រងរបួស​ឆ្អឹង​គន្លាក់ជើង​ទៅវិញ អំឡុង​ជ័យជំនះ​១-០​លើ​ក្រុម Rostov កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។​

អ្នកចាត់ការ​របស់​ក្រុម Man Utd​លោក Jose Mourinho បាន​លើកឡើងថា កីឡាករ Pogba បាន​សង​តម្លៃ​ការប្រកួត​របស់​ក្រុម ខណៈដែល​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់បំផុត​របស់​ពិភពលោក​ម្នាក់នេះ ដកខ្លួន​ចេញពី​ការប្រកួត​នៅ​នាទី​៤៧​នៅក្នុង​ទឹកដី Old Trafford។

ក្រុម​អង់គ្លេស​មួយ​នេះ បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយសារ​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​៧០​របស់​កីឡាករ Juan Mata ដើម្បី​ឈ្នះ​ការប្រកួត​ទាំងពីរ​ជើង​២-១​។​

ក្រុម Man Utd​នឹង​ក្លាយជា​ក្រុម​លេចធ្លោ​ជាងគេ​សម្រាប់​ការចាប់​គូ​ទាត់​នៅ​ថ្ងៃ​សុក្រ ក្នុង​ទីក្រុង Nyon ក្នុងនោះ​ក្រុម Lyon អាចជា​គូប្រកួត​ធំ​បំផុត​។

ក្រុម​បារាំង​មួយ​នេះ បាន​ចាញ់​ការប្រកួត​១-២​ជាមួយ​ក្រុម ប៉ុន្តែ​អាច​ឆ្លង​ផុត​ជាមួយនឹង​ជ័យជំនះ​ទាំងពីរ​ជើង​៥-៤ ដោយសារតែ​បានសម្រេច​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​នៅ​ការប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​ជើង​ទី​១​។​

កីឡាករ Mouctar Diakhaby បានធ្វើ​ឲ្យ​ក្រុម Lyon​នាំមុខ​មុន​នៅ​នាទី​១៦ មុន​ពេលដែល​ក្រុម Roma តាម​បាន​វិញ​ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Kevin Strootman និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Lucas Tousard ។

ក្រុម Man Utd​មានប្រៀប​ខ្លាំង ដោយសារតែ​ក្រុម​មួយ​នេះ ចង់បាន​កៅអី​លេង​នៅ​ការ ប្រកួត Champions League នា​រដូវ​កាល​ក្រោយ ស្រប​ពេលដែល​ពួកគេ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៦​លើ​តារាង​បាល់ទាត់​កំពូល​អង់គ្លេស Premier League៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684