ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី Elena Vesnina ផ្តួល​កីឡាការិនី Venus Williams នៅ​ការប្រកួត​វាយ​តឺ​ន្នី​ស Indian Wells

កីឡាការិនី Elena Vesnina ធ្វើបាន​យ៉ាង​អស្ចារ្យ​ជាមួយនឹង​ជ័យជំនះ​6-2, 4-6, 6-3 លើ​កីឡាការិនី Venus Williams ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ BNP Paribas Open កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

កីឡាការិនី Vesnina មាន​ភាព​ស្រេកឃ្លាន​ខ្លាំង​នៅ​ការប្រកួត​ចុងក្រោយ ដើម្បី​បញ្ចប់​ការប្រកួត​ត្រឹម​៧៤​នាទី ខណៈដែល​កីឡាការិនី Williams បង្កកំហុស​៣​លើក​ជាប់ៗ​គ្នា​នៅ​ការប្រកួត​ទី​៨​។

កីឡាការិនី​លំដាប់ថ្នាក់​លេខ​១៤​របស់​រុស្ស៊ី​ម្នាក់នេះ នឹងត្រូវ​ប៉ះ​ជា​មួ​កីឡាការិនី​លេខ​២៨ Kristina Mladenovic​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កីឡាការិនី Mladenovic បាន​ផ្តួល​កីឡាការិនី Caroline Wozniacki ក្នុង​លទ្ធផល​3-6, 7-6 (4), 6-2 ដើម្បី​ឡើងទៅ​ក្នុង​តារាង​កំពូល​កីឡាការិនី​ទាំង​២០​នៃ​ចំណាត់ថ្នាក់ WTA Tour ជា​លើកដំបូង​ក្នុង​អាជីព​របស់​នាង​។

ដោយឡែក កីឡាការិនី​លំដាប់ថ្នាក់​លេខ​៣ Karolina Pliskova និង​ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី Svetlana Kuznetsova នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​មួយទៀត​។

កីឡាការិនី Vesnina បាន​យកឈ្នះ​កីឡាការិនី​លេខ​២ Angelique Kerber ក្នុង​លទ្ធផល​6-3, 6-3 នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ ហើយ​គេ​បាន​ធានា​រួចទៅហើយ​ថា វា​គឺជា​លទ្ធផល​ល្អ​បំផុត​របស់​នាង​អំឡុង​ការបង្ហាញ​ខ្លួន​៩​លើក​នៅ​ការប្រកួត​នៅ​វាល​ខ្សាច់​នេះ​។

កីឡាការិនី Williams ត្រូវការ​៣​សិត​ដើម្បី​ឈ្នះ​២​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​នៅ Indian Wells ជា​កន្លែង​ដែល​នាង​កំពុង​លេង​ជា​លើក​ទី​២​ក្រោយ​បាត់​មុខ​អស់​រយៈពេល​១៥​ឆ្នាំ ដោយសារតែ​ប្រតិកម្ម​របស់​ក្រុម​អ្នកគាំទ្រ នាង​ទទួលបាន​កាលពី​ឆ្នាំ​២០០១ ក្រោយពេល​នាង​ដកខ្លួន​ចេញពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ប្អូនស្រី Serena ដោយសារ​បញ្ហា​របួស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684