ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lewis Hamilton នៅតែ​ជា​ជើង​ខ្លាំង​ប្រចាំ​នៅ​ការប្រណាំង​រថយន្ត Formula One

រដូវ​កាល​មុន បាន​ក្លាយជា​រដូវ​កាល​ដ៏​ត្រ​ដាប​ត្រ​ដួល​មួយ​សម្រាប់​កីឡាករ Lewis Hamilton ហើយ​ជើងឯក​ប្រណាំង​រថយន្ត​ពិភពលោក Formula One ៣​ជំនាន់​រូបនេះ នឹងមិន​បណ្តោយ​ឲ្យ​វា​កើតឡើង​ម្តងទៀត​បានទេ​ក្នុង​ឆ្នាំ​២០១៧​នេះ​។

កីឡាករ​ប្រណាំង​រថយន្ត​អង់គ្លេស​ម្នាក់នេះ បានឈ្នះ​ការប្រកួត grands prix ច្រើនជាង​នរណា​ទាំងអស់ ហើយ​លោក​ដឹង​ច្បាស់​ថា ពី​យុទ្ធសាស្ត្រ​ដែល​គាត់​ត្រូវ​ប្រើប្រាស់​សម្រាប់​រដូវ​កាល​ទី​១១​នេះ​។ ក្រុម​អ្នក​ភ្នាល់​បាន​ឲ្យ​គាត់​មានប្រៀប​១០​លើ​១១​មុន​ការបើកឆាក​រដូវ​កាល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦​ខែ​មិនា​ខាងមុខនេះ ក្នុងប្រទេស​អូស្ត្រាលី​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​ឯទៀត​ក៏​អាច​នឹង​ឱកាស​ដូចៗ​គ្នា​។​
​សម្រាប់​អ្នក​ដែល​ខ្លាចរអារ​នឹង​កីឡាករ​របស់​ក្រុម​ប្រណាំង​រថយន្ត Mercedes ម្នាក់នេះ ប្រហែល​ជាមាន​ភាពងាយស្រួល​ច្រើន​នៅពេលនេះ បន្ទាប់ពី​ការប្រកាស​ចូលនិវត្តន៍​ទៅ​របស់​កីឡាករ Nico Rosberg ដែលជា​មិត្ត​រួម​ក្រុម​សញ្ជាតិ​អាល្លឺម៉ង់ និង​ធ្លាប់​ផ្តួល​គាត់​ផងដែរ​នៅ​ការប្រណាំង​ដណ្តើម​ជើងឯក​។

លោក Damon Hill ដែលជា​ជើងឯក​ប្រណាំង​រថយន្ត Formula One ឆ្នាំ​១៩៩៦ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​អាច​មើល​បាន​ថា Ferrari គឺជា​ក្រុម​អស្ចារ្យ ហើយ​ជើងឯក​នឹងត្រូវ​ឡើង​ដណ្តើម​គ្នា​រវាង​កីឡាករ Sebastian Vettel ដែលជា​ជើងឯក​៤​សម័យកាល និង​កីឡាករ Lewis ដែលជា​ម្ចាស់​ជើងឯក​៣​សម័យកាល​។

លោក​បន្តថា វា​នឹង​ក្លាយជា​សង្គ្រាម​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​នៅលើ​សមរភូមិ​ប្រណាំង​រថយន្ត Formula One ។

រឿងរ៉ាវ​នឹង​កើតឡើង ដោយ​ក្រុម Ferrari បាន​បើក​លឿន​ជាងគេ​បំផុត​អំឡុងពេល​ធ្វើតេស្ត​មុន​រដូវ​កាល ទោះ​ជាមាន​ភាពស្រពិចស្រពិល​ខ្លះ​លើ​រថយន្ត​ថ្មី SF70H របស់​ពួកគេ​ក៏ដោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684