ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត ឈិ​ត សុជាតា ទម្លាយ​ការពិត​ រឿង​កូនភ្លោះ​សម្រាល​ត្រឹម​រយៈពេល​ ៦​ខែ

​ភ្នំពេញ​ ៖​ កាលពីពេលថ្មីៗនេះ ​មានការ​បែកធ្លាយ​ដំណឹង​ដ៏​រសើបមួយ​ លើ​ករណី​តារា​សម្តែង​ និង​ជា​ថៅកែ​ក្រុមហ៊ុន​ទេសចរណ៍ ​ដែលមាន​ឈ្មោះ​ S.T.A Socheata Travel and Tour ឈិ​ត សុជាតា បាន​បង្កើត​កូនភ្លោះ​រហូត​ដល់​ទៅ​២​នាក់​ ដោយ​ពពោះ​ត្រឹម​រយៈពេល​៦​ខែប៉ុណ្ណោះ។ ករណីនេះ​ ក៏មាន​បណ្តា សារ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​សរសេរ​ចុះផ្សាយជាមួយ​ការរង់ចាំ​ចម្លើយ​ ដើម្បី​បញ្ជាក់​ការពិត​ពី​សាមីខ្លួន ​អ្នកនាង ឈិ​ត សុជាតា ផងដែរ​។ យ៉ាងណាមិញ​ ទោះបីជា​មានការ​ចុះផ្សាយ​ជា​ហូរហែ​ ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​យ៉ាងណាក៏ដោយ​ តែ​ជារឿយៗ ​តារា​ស្រី ឈិ​ត សុជាតា ពុំបាន​ចេញមុខ​បញ្ជាក់​ការពិត​នោះឡើយ​ រហូត​មាន​មហាជន​ខ្លះ​បាន​លើក​ចោទ​ជា​សំណួ​រថា​ ហេតុអ្វី​នាង​គ្មាន​ភាពក្លាហាន ​ដើម្បី​បញ្ជាក់​រឿងនេះ ?​ តើ​ពេលណា​ទើប ឈិ​ត សុជាតា ហ៊ាន​ប្រឈមមុខ​ចំពោះ​ការពិត​?​។

​ទន្ទឹមគ្នា​នឹងមាន​ការ​ចោទជាសំណួរ​ខាងលើនេះ​ពី​មហាជន​ ស្រាប់តែ​តារា​ស្រី​មាន​សម្រស់​ស្រស់​សោភា ឈិ​ត សុជាតា នៅ​ថ្ងៃទី​១៨ ខែមីនា ​នេះ​ បាន​ចេញមុខ​ទម្លាយ​ការពិត​ ភ្ជាប់​ជាមួយ​រូបភាព​កូនភ្លោះ​ប្រុស​-​ស្រី​ទាំងពីរ​របស់ខ្លួន​ថា​ មាន​អ្នក​ឆាត​មក​សួរ​ខ្ញុំ​ក្នុង ​inbox ជាច្រើន​ថា តើ​ជា​ការពិត​ទេ ​ដែល​ខ្ញុំ​សម្រាលកូន​ត្រឹម​៦​ខែ​ ហើយ​ក្មេង​ធំ​ថ្លោស​ដូច​រូបភាព​។ ​សូម​អគុណ​សម្រាប់​ការ​សួរ​ ហើយ​សូម​ឆ្លើយ​សរុប​នៅទីនេះ។

​អ្នកនាង ឈិ​ត សុជាតា បាន​និយាយ​បញ្ជាក់ថា នាង​ខ្ញុំ​បាន​សម្រាលកូន​ត្រឹម​៦​ខែ​ប៉ុណ្ណោះ នៅ​មន្ទី​ពេទ្យ​ឯកជន​មួយនៃ​ទីក្រុង​បាងកក​ ដោយ​បែក​ទឹកភ្លោះ។ ​ឆ្លងកាត់​ការវះកាត់​រួចដោយ​ជោគជ័យ​ ​កូនច្បង​( boy) សម្រាល​មក​បាន​៨​ខាំ​ជាង​ ចំណែក​កូន​ប្អូន​( Apple )​បាន​៧​ខាំ​ជាង​ប៉ុណ្ណោះ​។ ​រយៈពេល​ជាង​៣​ខែ ​ដែល​កូនៗ​ត្រូវបាន​ចិញ្ចឹម​នៅក្នុង​ទូ​។

​ខាងក្រោម​នេះ​ គឺ​រូបភាព​សង្ខេបៗ​ ស្តីពី​ការវិវត្តន៍​របស់​កូនៗ​ដែល​ចិញ្ចឹម​ក្នុង​កែវ​ ៖ ១- រូបភាពជើង​នៅ​ជិត​ម្រាមដៃ ​គឺ​ចិញ្ចឹម​បាន​១​ខែ​ហើយ​។ ២- រូបខ្ញុំ​អោប​កូន​នេះ ​គឺ​ចិញ្ចឹម​បាន​ជិត​២​ខែ​ហើយ​ និង​៣- រូប​ក្មេង​គេង​មាន​តុក្កតា ​ចិញ្ចឹម​បាន​៣​ខែ​ហើយ​។​នេះ​ជាស​ម្តី​បញ្ជាក់បន្ថែម​របស់​អ្នកនាង ឈិ​ត សុជាតា​៕

\



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684