ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​កេ​ន​យ៉ា ចេញ​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព​ទៅ​បង្ក្រាប​អំពើហិង្សា ​នៅ​តំបន់​ដែល​រាំងស្ងួត​

​ប្រធានាធិបតី​នៃ​ប្រទេស​កេ​ន​យ៉ា កាលពី​ថ្ងៃ​សុក្រ កន្លងទៅនេះ បានចេញ​បញ្ជា​ដល​កងទ័ព​ឲ្យ​បញ្ជូនទាហាន​ទៅកាន់​បណ្តា​ស្រុក​ដែល​រង​បញ្ហា នោះ​គឺ​នៅ​ស្រុក Baringo and Laikipia នៅ​ជ្រលង Rift Valley ដើម្បី​ធ្វើការ​បង្ក្រាប​អំពើហិង្សា ដោយសារតែ​ភាពរាំងស្ងួត​ដែល​ប៉ះពាល់​ស្ទើរតែ​ពាក់កណ្តាល​ផ្ទៃ​ប្រទេស​ទៅហើយនោះ​។​

​លោក​ប្រធានាធិបតី Uhuru Kenyatta បានប្រកាសថា លោក​បានអនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​កងកម្លាំង Kenya Defence Forces ភ្លាមៗ ដើម្បី​ជា​ជំនួយ​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ប៉ូលិស​នៅ​ទីនោះ​។​



​យ៉ាងហោច​ក៏មាន​មនុស្ស​២១​នាក់ បាន​ស្លាប់ នៅក្នុង​ការ​វាយ​ប្រកាប់ប្រចាក់​គ្នា​រវាង​ហ្វូងមនុស្ស Illchamus Poko and Tugen នៅ​ស្រុក Baringo តាំងពីដើម​ខែកុម្ភៈ​។ មាន​មនុស្ស​១៣​នាក់​ហើយ ដែល​ត្រូវ​សម្លាប់​នៅ​សប្តាហ៍​នេះ​។ ហើយ​នៅឯ​ស្រុក Laikipia វិញ កសិករ​អង់គ្លេស​ម្នាក់​ត្រូវ​ប្រហារ​នៅក្នុង​ខែ​នេះ ដោយ​ក្រុម​ហ្វូងមនុស្ស គ្មាន​សណ្តាប់ធ្នាប់ លុក​ចូល​ទៅរក​ស្មៅ​ឲ្យ​សត្វ​ស៊ី និង​ទៅរក​ទឹក​។​

​កងទ័ព​រង​ការចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស ក្នុងនោះ​មានការ​ធ្វើ​ទារុណកម្ម​នឹង​សម្លាប់ នៅក្នុង​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ​នៅក្នុង​គ្រួសារ​។​

​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ យ៉ាងហោច​ក៏មាន​មន្ត្រីប៉ូលិស​៤២​នាក់ ត្រូវ​សម្លាប់​ពេលធ្វើ​ការតាមរក​ក្រុម​ហ្វូងមនុស្ស Pokot នៅ​ស្រុក Kapedo នា​ព្រំប្រទល់ រវាង​ស្រុក Turkana និង​ស្រុក Baringo នោះ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684