ព័ត៍មានទាន់​ហេតុការណ៏
Search

តួសម្តែងប្រុស​ម្នាក់​ក្នុង​រឿង រាជបុរី ComeBack ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ​ ៖​ តារា​សម្តែង​រលក​ថ្មី​ ទើប​មានឈ្មោះ​ បណ្តើរៗលើ​វិថី​សិល្បៈ​ គឺ​លោក ម៉ៅ ស៊ីវ​ឌ្ឍ​សត្យា ដែលជា​តួអង្គ​សំខាន់​ម្នាក់​ផងដែរ​ នៅក្នុង​ខ្សែភាពយន្ត​រឿង រាជបុរី ComeBack កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បណ្តាល​ឲ្យ​រងរបួស​រលាត់​មុខ​ និង​បែក​មាត់​។ ប៉ុន្តែ​សំណាងល្អ​ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។

​បើតាម​ការប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​ម្ចាស់​ផលិតកម្ម Classic​ លោក ហ៊ួ​រ សុផល បានបញ្ជាក់​ថា​ លោក ម៉ៅ ស៊ីវ​ឌ្ឍ​សត្យា តារា​សម្តែង​ថ្មី​ និង​ជា​តួអង្គ​សំខាន់​នៅក្នុង​រឿង រាជបុរី ComeBack បាន​ជួប​គ្រោះ​ចរាចរណ៍ ​ត្រូវ​រងរបួស​មុខ និង​ជើង​យ៉ាងធ្ងន់ធ្ងរ​នៅ​យប់មិញ​នេះ​។​ ខ្ញុំបាទ ហ៊ួ​រ សុផល ហៅសិរី និង​ក្រុមការងារ​សូម​ជួន​ពរ​ឲ្យ​ប្អូន​ឆាប់​បានជា​ និង​ឆាប់​បានមក​ថត​ខ្សែភាពយន្ត​រឿង រាជបុរី ComeBack បន្តទៀត​។

​ជាមួយគ្នានេះដែរ​ លោក ហ៊ួ​រ សុផល ក៏បាន​បន្ថែមទៀតថា សូមជួយ​ជូន​ពរ​គាត់​ និង​ផ្តល់​កម្លាំងចិត្ត​អោយ​គាត់​ផង all fri សាធុ សាធុ​!​ជួយ share pong​។​ តាមរយៈ​នេះ​ សាមីខ្លួន​លោក ម៉ៅ ស៊ីវ​ឌ្ឍ​សត្យា ក៏បាន​ឆ្លើយតប​វិញ​ថា អរគុណ​ដល់​បងប្រុស​ Hour Sophal Classic​ ហៅ​បងសិរី និង​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់​នៅក្នុង​រឿង រាជបុរី ComeBack ដែល​បាន​យកចិត្តទុកដាក់​លើ​រូបខ្ញុំ​បាទ​ សូម​ជូនពរ​បងៗ​ជួបតែ​សំណាងល្អ ​និង​ជោគជ័យ​ក្នុង​ការងារ​។

​ជាការ​កត់សម្គាល់​ បន្ទា​ប់​ពី​ផលិតកម្ម ​Classic​ បានចាប់ផ្តើម​ដំណើរ​ការថត​ខ្សែ​ភាព​រឿង រាជបុរី ComeBack ដើម្បី​ឆ្លុះ​ប​ញ្ចាំ​ង​ខ្លះៗ​នូវខ្សែជីវិត​ពិត​របស់លោក ​រាជបុរី គ្រា​នៅរស់​ រហូត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត​នោះ​ ជារឿយៗ​តែង​កើតមាន​រឿងហេតុ​មួយចំនួន ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ​ពោល​ដូច​កាលពី​កន្លងទៅ ​គឺ​ល្បី​ថា ​តារា​សម្តែង​ស្រី​កញ្ញា ជេស ស៊ីកា តួអង្គ​ស្រី​ក្នុង​រឿងនេះ​ អំឡុងពេល​សម្តែង​មាន​ថត​ជាប់​រូប​អ្វី​ម្យ៉ាង​ ហាក់ដូចជា​មនុស្ស​កំបុត​ក្បាល​។ ប៉ុន្តែ​យ៉ាណា​មិញ​ រឿង​នោះ​កើតឡើង​មិនទាន់បាន​ប៉ុន្មាន​ផង​ ស្រាប់តែ​តួ​សម្តែង​ប្រុស​លោក ម៉ៅ ស៊ីវ​ឌ្ឍ​សត្យា បែរជា​មកជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684