ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​រដ្ឋអាជ្ញា​នឹង​ជំទាស់​ទៅនឹង​ការផ្តន្ទាទោស​នាង Sara Connor អំ​ពីបទ​ប្រព្រឹត្ត​ឃាតកម្ម​ប៉ូលិស​នៅ​កោះ​បាលី​ ​

ក្រុម​រដ្ឋអាជ្ញា​នៅ​កោះ​បាលី នឹងធ្វើ​បណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​នាង Sara Connor តែ​ត្រឹម​រយៈពេល​២​ឆ្នាំ ចំពោះ​ការវាយប្រហារ​បណ្តាល​ឲ្យ​ស្លាប់​មន្ត្រីប៉ូលិស​ម្នា​ក់នៅ​កោះ​បាលី ដោយ​និយាយថា ការផ្តន្ទាទោស​នោះ​វា​មាន​រយៈពេល​ខ្លី​ពេក​។​

​ទោះជា​យ៉ាងនា​ក៏​ក្រុម​រដ្ឋអាជ្ញា មិនមាន​ផែនការ​ប្តឹង​ឧទ្ធរណ៍​ទៅនឹង​ការសម្រេច​ទោស ដាក់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ចំពោះ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ David Taylor ជា​ជនជាតិ​អង់គ្លេស​នោះទេ​។​



​រដ្ឋអាជ្ញា​ឈ្មោះ​លោក Anak Agung Jayalantara បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការដាក់ទោស​កំណត់​ទៅ​លើ​ស្ត្រី​ដែលជា​ម្តាយ​របស់​ក្មេង​២​នាក់ អាយុ​៤៦​ឆ្នាំ កាលពី​ថ្ងៃ​ចន្ទ​នោះ គឺ​អយុត្តិធម៌​។​

ការផ្តន្ទាទោស​ទៅលើ​ស្ត្រី​ទណ្ឌិត​នោះ វា​ស្មើនឹង​ពាក់កណ្តាល​នៃ​រយៈ​ពេលដែល​ក្រុម​រដ្ឋអាជ្ញា​ស្នើឡើង​ហើយ​វា​ទាប​ជាង​ដល់​ទៅ​២​ឆ្នាំ បើ​ប្រៀប​នឹង​ការផ្តន្ទាទោស​ទៅលើ​ទណ្ឌិត​ឈ្មោះ Taylor បានទទួល​នោះ​។​
​ ​
មេធាវី​របស់​នាង Connor ឈ្មោះ​លោក Erwin Siregar បាន​និយាយថា លោក​បាន​ផ្តល់ព័ត៌មាន​ប្រាប់​ដល់​ក្រុមគ្រួសារ​របស់​នាង​រួចហើយ អំពី​ការសម្រេច​ផ្តន្ទាទោស​នោះ ប៉ុន្តែ​នៅ​ពុំទាន់​ឮ​ចម្លើយ​តប​មកវិញ​ទេ​។​

​មេធាវី​រូបនេះ​រំពឹងថា នឹង​ជួប​នាង​នៅឯ​ពន្ធនាគារ Kerobokan Prison នា​ថ្ងៃ​ចន្ទ​ថា តើ​ត្រូវធ្វើ​ឡើងជា​បន្ទាប់មកទៀត​។ លោក​មេធាវី​បាន​និយាយថា លោក​មាន​ផែន​ការស្នើ​ដល់​នាង Connor ថា នាង​គួរតែ​ជំទាស់​នឹង​សាលក្រម​សម្រេច​ព្រមទាំង​ការផ្តន្ទាទោស​នេះ​៕
The Guardian



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684