ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន ពង្រឹង​ទីតាំង​ឈរជើង​កងទ័ព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​

ប្រទេស​ហ្វីលីពីន បាន​និយាយថា ខ្លួន​នឹង​ពង្រឹង​មូលដ្ឋាន​កងទ័ព​ព្រមទាំង​ទី​តាំង​ឈរជើង​នៅលើ​កោះ និង​តំបន់​ថ្មដុះ​បំ​ប្រ៉​ទឹក​ទាំងឡាយ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​កើត​ជម្លោះ ហើយ​បានប្រកាស​ពី​ការផ្តួចផ្តើម​ផែនការ​សាងសង់ កំពង់ផែ​ថ្មី​មួយ ហើយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​យន្តហោះ​ទៀតផង​។​

​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក Delfin Lorenzana ត្រូវ​បានកំណត់​កាលវិភាគ ទៅធ្វើ​អធិការកិច្ច​នៅ​ប៉ុស្តិ៍​ជួរមុខ​លើ​កោះ Thitu ដែលជា​កោះ​មួយ​ស្ថិតក្នុង​ជម្លោះ​នៅ​ប្រជុំ​កោះ Spratly Islands ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រូវ​លុបចោល​ទៅវិញ ព្រោះតែ​មូលហេតុ​សុវត្ថិភាព ហើយ​លោក​បាន​ចំណាយពេល​ជា​ជំនួស​មកវិញ​ទៅធ្វើ​អធិការកិច្ច​នៅឯ​មូលដ្ឋាន​កងទ័ព​មួយកន្លែង​ដែល​លោក​បាន​លើក​ពី​ផែនការ​អភិវឌ្ឍ​។​



​លោក Lorenzana បាន​ថ្លែងប្រាប់​ដល់​កងទ័ព នា​ខួប​លើក​ទី​៤១​នៃ​កងឯកភាព Western Command ថា យើង​នឹង​ស្ថាបនា​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​នឹង​កំពង់ផែ​មួយ​សម្រាប់​នាវាចម្បាំង​របស់​យើង​។​

​កោះ Thitu នៅ​បង្កើយ​នឹង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Subi នៅ​ប្រជំ​ុ​កោះ Spratlys ដែល​ចិន​នៅ​ទីនោះ​រង​ការចោទប្រកាន់ថា ធ្វើ​យោ​ធូប​នីយកម្ម​ដោយ​ដាក់តាំង​ដំឡើង​មី​ស៊ីល ដី​-​អាកាស​ព្រមទាំង​គ្រឿង​ស​ពា្វ​វុ​ធ ផ្សេងៗ​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា លោក Duterte បាន​ផ្តល់នូវ​ការអនុម័ត​យល់ព្រម​បង្កើន​ឡើង​នូវ​ទីតាំង​ឈរជើង មិន​ត្រឹមតែ​នៅលើ​កោះ Thitu នោះទេ ប៉ុន្តែ​នៅលើ​កន្លែង​ផ្សេងទៀត​សរុប​មាន​៨​កោះ ដែល​ខ្លួន​កាន់កាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ហ្វីលីពីន លោក Arsenio Andolong បាន​និយាយថា ការ​ចុះចត​នៅលើ​ពី​ស្ត​យន្តហោះ​ដែលមាន​រន្ធ​តូចៗ​ក្រហេងក្រហូង ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ ជា​រឿង​គ្រោះថ្នាក់​ណាស់​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684