ព័ត៍មានទាន់​ហេតុការណ៏
Search

តម្លៃ​ប្រេង​ឡើងថ្លៃ​បន្តិច​ប្រចាំ​សប្តាហ៍​

​តម្លៃ​ប្រេង​មានការ​ផ្លាស់ប្តូរ​បន្តិច​បន្តួច​នៅក្នុង​ការជួញដូរ​នៅ​អា​ស៊ីនៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧ ខែមីនា​នៅពេលដែល​ទីផ្សារ​ពិនិត្យមើល​គន្លឹះ​ទាំងឡាយ​ស្តីអំពី​ថា តើ​នឹង​កាត់បន្ថយ​ការផលិត​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អង្គការ OPEC យ៉ាងដូចម្តេច​ដែល​ពួកគេ​កំពុងតែធ្វើការ​ដើម្បី​ស្រូបយក​ការផ្គត់ផ្គង់​សកល​ដែល​នៅ​ព្យួរ​ពីលើ​នោះ​។​
​ ​
ប្រេង​ឆៅ Brent គឺ​ឡើងដល់​៥​សេន ឬក៏​០,១​ភាគរយ​ក្នុងតម្លៃ​៥១,៧៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅវេលា​ម៉ោង​៣​និង​៥៣​នាទី​ម៉ោង​សកល បន្ទាប់ពី​បាន​បិទ​សម័យ​ជួញដូរ​ពីមុន​ដែល​បាន​ធ្លាក់ចុះ​៧​សេន និង​ស្ថិតនៅ​ល​លើផ្លូវ​ដើម្បី​ឡើងថ្លៃ​ប្រចាំ​សប្តាហ៍​ប្រហែល​០,៨​ភាគរយ​នោះ​។ ប្រេង​ឆៅ​១០​សេន ឬក៏​០,២​ភាគរយ​ក្នុងតម្លៃ​៤៨,៨៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​ក៏​ត្រូវបាន​កំណត់ថា​នឹង​ឡើងថ្លៃ​ដ៏​តូច​មួយ​ប្រចាំ​សប្តាហ៍​ផងដែរ​។​

​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​កាលពី​សប្តាហ៍​កន្លងមក ដោយមាន​ការព្រួយបារម្ភ​ថា ការកាត់បន្ថយ​ការផលិត​របស់​អង្គការ OPEC និង​ប្រទេស​មិន​ស្ថិតនៅក្នុង​អង្គការ OPEC រួមទាំង​ប្រទេស​រុ​ស្ស៊ីនោះ​ផង មិនបាន​កាត់បន្ថយ​ការផ្គត់ផ្គង់​លើស​តម្រូវការ​ឲ្យ​បាន​ឆាប់រហ័ស​នោះទេ ដូចដែល​គេ​បាន​រំពឹងទុក​នៅក្នុង​ការ​ប្រឈម​នឹង​ទិន្នផល​កើនឡើង​របស់​អា​មេរិ​ក​នោះ​។​

​រដ្ឋមន្ត្រីក្រសួង​ថាមពល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត លោក Khalid al-Falih បាន​បន្ត​សម្តែង​ចេញ​នូវ​ការព្រួយបារម្ភ​អំពី​បញ្ជីសារពើភ័ណ្ឌ​សកល​ឡើង​ខ្ពស់​។ ធនាគារ ANZ បាន​និយាយ​នៅក្នុង​កំណត់សម្គាល់​មួយ​ដូច្នេះ​។ យ៉ាងណាក៏ដោយ​ក៏​លោក​បាន​និយាយ​ម្តង​ទៀតថា ទីផ្សារ​បច្ចុប្បន្នកំពុង​តែ​ធ្វើដំណើរ​នៅក្នុង​ទិសដៅ និង​នៅលើ​មូលដ្ឋាន​ដ៏​ត្រឹមត្រូវ និង​មាន​ភាពល្អប្រសើរ​។ រដ្ឋមន្ត្រីក្រសួង​ថាមពល​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែមីនា​ថា ប្រសិនបើ​បញ្ជីសារពើភ័ណ្ឌ​ប្រេង​ឆៅ​នៅតែ​ខ្ពស់​នោះ អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ ឬ OPEC អាច​ពន្យារពេល​កិច្ចព្រមព្រៀង​ការកាត់បន្ថយ​ទិន្នផល​ប្រេង​។​

​លោក Jeffrey Halley អ្នកវិភាគ​ជាន់ខ្ពស់​ទីផ្សារ​នៅ​តម្លៃ​ជើងសា OANDA នៅ​ប្រទេស​សិង្ហ​បុរី​បាន​និយាយថា ការពិភាក្សា​ជាច្រើន​ត្រូវបាន​ធ្វើឡើង​អំពី​ការអនុវត្ត​របស់​អង្គការ OPEC និង​មិនមែន​អង្គការ OPEC បុ​៉​ន្តែ​ការពិត​គឺថា​នោ​ពេលដែល​អ្នកស្វែងរក​ការបញ្ចូល​គ្នា​នូវ​ចំនួន​នោះ មានតែ​ប្រទេស​អា​រ៉ាប៊ី​សា​អ៊ូ​ឌី​តប៉ុណ្ណោះ​ទេ បាន​ដក​ទំងន់​របស់ខ្លួន​ចេញ​។​

​ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា បញ្ជីសារពើភ័ណ្ឌ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​អ្នកប្រើប្រាស់​ប្រេង​ដ៏​កំពូល​នៅលើ​ពិភពលោក​នោះបាន​ធ្លាក់ចុះ​កាលពី​សប្តាហ៍​កន្លងមក ខណៈដែល​ការនាំ​ចូល​បាន​នាំ​ក្បាល​ចុះ និង​ធ្លាក់ចុះ​បន្ទាប់ពី​បាន​កើនឡើង​៩​ថ្ងៃ​ជាប់​ក្នា​នោះមក​។ ការ​ស្តុក​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​ចំនួន​២៣៧០០០​បារ៉ែល​នៅក្នុង​សប្តាហ៍​ដល់​ថ្ងៃទី​១០ ខែមីនា ផ្តួល​ការរំពឹងទុក​របស់​អ្នកវិភាគ​ថា កើនឡើង​៣,៧​លាន​បារ៉ែល​។ អង្គការ OPEC និង​សមាជិក​មិនមែន OPEC រួមទាំង​រុ​ស្ស៊ីផង​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ឆ្នាំកន្លងមក ដើម្បី​កាត់បន្ថយ​ទិន្នផល​ចំនួន​ជិត​១,៨​លាន​បារ៉ែល​នៅក្នុង​មួយថ្ងៃ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៧៕
Reuters




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684