Connect with us

ព័ត៌មានជាតិ

តើតំណាងរាស្ត្រណាខ្លះ កាន់ជាប្រធាន-អនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា អាណត្តិទី៧នេះ?

បានផុស

នៅ

ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃទី២២ ខែសីហានេះ រដ្ឋសភា បានបោះឆ្នោតអនុម័តដោយលើកដៃចំពោះបញ្ជីរាយនាមសមាសភាពជាកញ្ចប់ ដែលមានប្រធាន-អនុប្រធានរដ្ឋសភា និងប្រធាន-អនុប្រធានគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលទ្ធផល រដ្ឋសភាដែលមានសំឡេងគាំទ្រសរុបចំនួន ១២៣សំឡេង បានបោះឆ្នោតជ្រើសតាំងលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២ រដ្ឋសភា។ រីឯ សមាសភាពប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា រួមមាន គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មានលោក សរ ចំរ៉ុង ជាប្រធាន និងអនុប្រធាន គឺលោក សម តារា។

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម មានលោក ឈាង វុន ជាប្រធាន និងអនុប្រធាន លោក ឡោក ហ៊ួរ ខណៈគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក គឺលោក ឡូយ សុផាត ជាប្រធាន លោក ម៉ា ឈឿន ជាអនុប្រធានគណកម្មការ។

សម្រាប់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ ដឹកនាំដោយលោក កែប ជុតិមា ជាប្រធាន និងអនុប្រធាន លោក ច័ន្ទ សុផល។ គណៈកម្មការទី៥ ឬហៅថា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានលោក សួស យ៉ារ៉ា ជាប្រធាន និងលោក នឹម ច័ន្ទតារា អនុប្រធាន។

ចំណែក អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ខណៈអនុប្រធាននៃគណៈកម្មការនេះ គឺលោកស្រី គ្រួច សំអាន។ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលអាណត្តិមុនដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី គឺត្រូវជំនួសដោយលោក ប៉ា សុជាតិវង្ស ធ្វើជាប្រធាន និងអនុប្រធាន គឺលោកស្រី ខេង សំវ៉ដា ភរិយាលោក ប្រាក់ សុខុន។

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយប្រធានអាណត្តិមុន គឺលោកស្រី ឡោក ខេង ហើយអនុប្រធាន លោក សោម ចិន។ ជាមួយគ្នានេះ លោកស្រី និន សាផុន បន្តកាន់ជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉េថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយមានអនុប្រធាន គឺលោក លី ឆេង។ ចំពោះគណៈកម្មការទី១០ គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ គឺលោក ប៉ែន ស៊ីម៉ន ជាប្រធាន និងអនុប្រធាន លោក កែវ វីរៈ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម