ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនសំឡេងគាំទ្រសរុបដែលលោក ស្រេតថា ទទួលបានក្នុងការបោះឆ្នោតសភា ក្លាយជានាយករដ្ឋមន្ត្រី
បេក្ខភាពមកពីគណបក្សភឿថៃលោក ស្រេតថា ថាវីស៊ីន នៅថ្ងៃអង្គារនេះត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ។
ទន្ទឹមនោះ ក្នុងចំណោមសំឡេងឆ្នោតគាំទ្រទាំង ៤៨២ សម្រាប់លោក ស្រេតថា មាន ៣៣០ សំឡេងកើតចេញពីសមាជិករដ្ឋសភា និង ១៥២ សំឡេងមកពីសមាជិកព្រឹទ្ធសភា ខណៈដើម្បីក្លាយជានាយករដ្ឋមន្ត្រីគណបក្សឈ្នះឆ្នោតត្រូវសំឡេងគាំទ្រពីសមាជិករដ្ឋសភា និងព្រឹទ្ធសភាយ៉ាងតិច ៣៧៦ ។
ដោយឡែកសម្រាប់សំឡេងឆ្នោតបោះប្រឆាំងឧកញ៉ាអចលនទ្រព្យវ័យ ៦០ ឆ្នាំទាំង ១៦៤ នេះមានសមាជិករដ្ឋសភា ១៥២ រូប និង ១២ រូបជាសមាជិកព្រឹទ្ធសភា ខណៈសំឡេងអនុបវាទចំនួន ៨១ គឺមកពីសមាជិករដ្ឋសភា ១៣ រូប និងសមាជិកព្រឹទ្ធសភា ៦៨ រូប ។
គួរបញ្ជាក់ថា ការជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មីនេះ ក៏បញ្ចប់ភាពជាប់គាំងផ្នែកនយោបាយក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃផងដែរ បន្ទាប់ពីអូសបន្លាយពេលប្រមាណ ១០០ ថ្ងៃមកហើយ ចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភាមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ រកបាននាយករដ្ឋមន្ត្រីថ្មីហើយ ក្រោយជាប់គាំងអស់ពេល ៣ ខែ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ