Connect with us

ព័ត៌មានជាតិ

មកស្គាល់សហគ្រាសដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេ នៅកម្ពុជា

បានផុស

នៅ

រោងចក្រសហគ្រាស និងអាជីវកម្ម គឺជាប្រភពចំណូលពន្ធចូលរដ្ឋ ដើម្បីយកទៅអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។ ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនដែលបានបង់​ពន្ធចូលរដ្ឋលំដាប់ទី១ រយៈពេល ៣ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០២០-២០២២ នោះ គឺក្រុមហ៊ុន HEINEKEN (CAMBODIA) Co., Ltd ជាក្រុមហ៊ុនផលិតនៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុន HEINEKEN បានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាពិសេសបាន​ស្មគ្រចិត្តមុន​គេក្នុងការចាប់ផ្ដើមបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា​ (Flowmeter) នៅក្នុងរោងចក្ររបស់ខ្លួនកាលពីថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានលើកឡើងថា ការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) គឺជាវិធីសាស្ត្រ ឬវិធានការខ្នាតឧត្តមានុវត្តន៍សម្រាប់ផ្ដល់​ជាមូលដ្ឋាន​ជាក់លាក់, តម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់ និងតាមដានការប្រកាសបង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ។

លោកបន្តថា ទាក់ទិននឹងការបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កេនមុខកត់វត្តមាន របស់មន្ត្រីទទួលបន្ទុក និងកាមេរ៉ា​សុវត្ថិភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួននៅក្នុងរោងចក្រ វាជាចំណែកដ៏ធំមួយទៀត​ក្នុងការពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយកម្រិតថែមទៀតនៃឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter)។

សូមបញ្ជាក់ថា រយៈពេល ៧ខែ ឆ្នាំ២០២៣ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម