ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ភ្នំពេញ​ក្រោ​ន បញ្ជាក់ថា​ បរាជ័យ​ក្រោម​ថ្វី​ជើង​ព្រះខ័ន​រាជ​ស្វាយរៀង គ្មានអ្វី​ត្រូវ​អាម៉ាស់​នោះទេ​

​ក្រុមបាល់ទាត់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ៦​សម័យកាល​ភ្នំពេញ​ក្រោ​ន បា​នរង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១​ទល់​០ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ ខែមីនា កាលពីពេល​ថ្មីៗ​លើ​ទីលាន​កីឡដ្ឋាន RSN Stadium ក្នុង​ប្រកួត​សប្ដាហ៍​ទី​៥ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017)​។​

​កីឡាករ​ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ទាត់​បាន​ហ្វ្រី​ឃី​ក (Free-Kick) ប​ញ្ជូ​ល​ទី​យ៉ាង​ស្អាត ដើម្បី​រក​ជ័យជម្នះ​ឱ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​នាទី​៦៥ ក្នុង​តង់​ទី​២ ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​១​ពាន់​នាក់​។ ក្រោយ​ចប់​ការប្រកួត​លោក Oleg Starynskyi គ្រូបង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​លើ​ឡើង​ថា​៖«​យើង​ធ្វើ​បានល្អ​ជាងគេ​គឺ​នៅក្នុង​តង់​ទី​១ ប៉ុន្តែ​យើង​បានធ្វើ​ឲ្យ​មាន​កំហុស និង​ផ្តល់​បាល់​ពិន័យ​ស៊ុត​នៅនឹងកន្លែង​ជាច្រើន​ដល់​គូរ​ប្រកួត​របស់​យើង ហើយ​នេះ​ពិតជា​ធ្វើ​ឲ្យ​យើង​ខាតបង់​ច្រើន​»​។​

​លោកគ្រូ​បង្វឹក​ជនជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ​បន្តថា​៖ «​ក្រោយមក​គឺ​ទោះជា​យើង​ខំ​វាយបក​យ៉ាងណា​ដែល​អ្វីៗ​យឺត​ទៅហើយ​។ ក្រុម​ទាំងអស់​ធ្វើ​បានល្អ យើង​ត្រូវខិតខំ​បន្ថែមទៀត​។ ខ្ញុំ​គិតថា​កីឡាករ អ៊ុក សុ​ទ្ធី ធ្វើ​បានល្អ​ក្នុងការ​ប្រកួត ហើយ​ជាមួយនឹង​ការព្យាយាម គឺជា​ឧទាហរណ៍​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​វ័យក្មេង​របស់​យើង​។ យើង​សូម​អរគុណ​ដល់​លោកគ្រូ​បង្គោល ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ដែល​នេះ​ពិតជា​កម្រ​សម្រាប់​បាល់ទាត់​កម្ពុជា​។ ដូចនេះ​ការ​ចាញ់​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង គឹ​គ្មានអ្វី​ត្រូវ​អាម៉ាស​នោះទេ​ដោយសារតែ​ពួកគេ​លេង​បានល្អ​»​។

​ជ័យជម្នះ​នេះ​បាន​ជ័យ​ឱ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​លី​គ​កំពូល​កម្ពុជា ធ្វើដំណើរ​បាន​៥ សប្ដាហ៍​មកនេះ​ពោលគឺ​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​១ ហើយ​ស្មើ​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អង្គរ ២​ទល់​២ ខណៈ​ប្រកួត​ទី​៣ បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៥​ទល់​០ បន្ត​ឈ្នះ​ក្រុម​អគ្គីសនី​កម្ពុជា ៣​ទល់​០ និង​ចុងក្រោយ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684