ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនិញ​គេចពន្ធ​ហូរ​ចូល​ខេត្ត​សៀមរាប​យ៉ាង​រលូន ​សង្ស័យ​មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​សាខាគយ​ខេត្ត

សៀមរាប ​៖ ​ក្រុម​ឈ្មួញ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ គ្រឿងសំណង់​ទំនិញ​គ្រប់មុខ​ដឹក​មកពី​តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ​ យក​មក​ស្តុក​ក្នុង​ឃ្លាំង​របស់​ឈ្មួញ​ធំៗ​នៅ​ក្នុង​ខេត្តសៀមរាប​ដើម្បី​ចែកចាយ​បន្ត​ទៅតាម​ទីផ្សារ​និង​បោះ​ដុំ​គ្រប់កន្លែង​។

​ករណី​នេះ​ គេ​ដាក់​ការ​សង្ស័យថា ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ឲ្យ​សាខាគយ​ខេត្ត​ជាទី​គាប់​ចិត្តជា​ថ្នូរ​នឹង​ការបើក​ឲ្យ​ទំនិញគេចពន្ធ​ចូល​បាន​ដោយ​រលូន​ដែល​ទង្វើ​ទាំងនេះ​វា​បានធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​យ៉ាងធ្ងន់ធ្ងរ។

មហាជន​រិះគន់​ថា កន្លងមក​មិនដែល​ឃើញ​មន្ត្រី​គយ របស់ លោក សុខ សុ​ដា​រ៉ា ប្រតិបត្តិការ បង្ក្រាប ការ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ម្តង ណា​ឡើយ ចាប់​តាំង​ពី​ពេល​ដែល លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាខា គយ​ប្រចាំ​ខេត្តសៀមរាប​រហូតមកដល់​ពេលនេះ។

ទង្វើ​នេះ មិនគួរណា រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​អភិបាលខេត្ត​មើល រំលង ពី​ភាព អសកម្ម របស់ មន្ត្រី​រូបនេះ ឡើយ ព្រោះ​អី សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ តែងតាំង សមាសភាព បង្ក្រាប និង​ទប់ស្កាត់ អំពើ​រត់ ពន្ធ ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច ជា​ប្រធាន អគ្គនាយក គយ និង​រដ្ឋាករ ជា​អនុ ប្រធាន​អចិន្ត្រៃយ៍ ហើយ ប្រធាន សាខាគយ នៅតាម​រាជធានី​ខេត្ត ក៏មាន​តួនាទី ក្នុងការ​ប្រមូល​ពន្ធ ជូន​រដ្ឋ​ផងដែរ ! បែ​រជាម​ន្ត្រី គយ រូបនេះ សម្ងំ​កើប​លុយ យ៉ាង​ស្ងៀមស្ងាត់​បែបនេះ​ទៅវិញ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ការចោទប្រកាន់​ខាង​លើ​នេះ​លោក សុខ សុ​ដា​រ៉ា ប្រធាន សាខាគយ​ខេត្តសៀមរាប ​មិន​អាច​ស្វែងរក​សុំ​ការពន្យល់​ពី​លោក​បានទេ​នា​រសៀល​ថ្ងៃ​ទី​២០​ខែមីនា​នេះ​ដោយ​ទូរស័ព្ទ​នៅក្រៅ​តំបន់​សេវា។

យ៉ាង​នេះ​ក្តី​គេ​មិន​ដឹង​ថា លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាច មាន​ចំណាត់ការ​បែបណា​នោះទេ ទើប​បណ្តែតបណ្តោយ​ឲ្យ​មានមតិ​មហាជន​រិះគន់​យ៉ាងច្រើន​បែបនេះ​ទាក់ទិន​ទៅនឹង​ទំនិញគេចពន្ធ​ធ្វើចរាចរ​ចូលក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​យ៉ាង​រលូន​បែបនេះ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684