Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Grand 2023 ប្ដេជ្ញានាំភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ

បានផុស

នៅ

ថ្វីត្បិត​មាន​មតិ​រិះគន់​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញចិត្ត​លទ្ធផល​ដែល​នាង​ទទួល​បាន​ជ័យជំនះ​ក្ដី តែ​កញ្ញា ភឹម ស្រីនោ ម្ចាស់​មកុដ Miss Grand Cambodia 2023 បាន​ប្រកាស​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​តំណាង​ឲ្យ​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ភឹម ស្រីនោ បន្ទាប់ពី​ទទួល​ជ័យជំនះ​នេះ នាង ត្រូវ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​នា​ពេល​ខាង​មុខ​នេះ គឺ​ក្លាយ​ខ្លួន​ជា​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី Miss Grand International 2023 ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​វៀតណាម ខណៈ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ខែ​តុលា ឆ្នាំ ២០២៣ ខាងមុខនេះ។

ម្ចាស់​មកុដ ភឹម ស្រីនោ បាន​បញ្ជាក់​ថា «ខ្ញុំ​សូម​អរគុណ​ដល់​អ្នកមានគុណ​របស់​ខ្ញុំ​ទាំងពីរ​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ខ្ញុំ បង្រៀន​ខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​រឹងមាំ មាន​ការ​តស៊ូ​តាំងពី​តូច​មក ទោះបីជា​លោក​ទាំងពីរ​លំបាក​យ៉ាងណា ក៏​លោក​ទាំងពីរ​តែងតែ​ប្រាប់​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម»។ នាង បន្ត​ថា «នាង​ខ្ញុំ ក៏​សូម​អរគុណ​ចំពោះ​ក្ដី​ស្រលាញ់​របស់​ប្រជាជន​ខ្មែរ និង​អ្នក​គាំទ្រ ដែល​តែងតែ​ផ្ដល់​នូវ​កម្លាំងចិត្ត និង​ការ​ចូលចិត្ត​មក​លើ​រូប​នាង​ខ្ញុំ»។

ភឹម ស្រីនោ បញ្ជាក់​ថា «សូម​សន្យា​ថា នាង​ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ​ទៅកាន់​ឆាក​អន្តរជាតិ នៃ Miss Grand International 2023 នាង​ខ្ញុំ សង្ឃឹម​ថា ពុក​ម៉ែ​បងប្អូន​នៅតែ​បន្ត​ការ​គាំទ្រ​មកដល់​រូប​នាង​ខ្ញុំ​ផង​ណា៎! នាង​ខ្ញុំ ពិតជា​ត្រូវការ​អ្នក​ទាំងអស់​គ្នា ដើម្បី​រួម​ដំណើរ​មួយ​នេះ​ជាមួយ​នឹង​នាង​ខ្ញុំ​ណាស់»។

ក្នុង​ការ​ទទួល​ជោគជ័យ​នេះ​ដែរ កញ្ញា ភឹម ស្រីនោ ក៏បាន​សម្ដែង​ការ​រំភើប​ខ្លាំង បន្ទាប់ពី​ក្ដី​ស្រមៃ​របស់​នាង ត្រូវ​បាន​សម្រេច​ដូច​បំណង​ក្នុង​វិស័យ​បវរកញ្ញា​ដែល​បាន​លះបង់​ពេលវេលា​ជាច្រើន​មក​ហើយ​នោះ។ ជា​ការ​ពិត​ណាស ភឹម ស្រីនោ គឺជា​ក្មេង​ស្រី​ម្នាក់ ដែល​តែងតែ​ដើរ​តាម​ក្ដី​ស្រមៃ​រហូត​ក្លាយ​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2023៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម