Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ BRICS យល់ព្រមពង្រីក សមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូល

បានផុស

នៅ

មេដឹកនាំ BRICS បានយល់ព្រម ចំពោះការពង្រីកក្លិបនៃប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើនសំខាន់ៗ និងបានអនុម័តលក្ខខណ្ឌសម្រាប់ការចូលជាសមាជិកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវឲ្យពង្រីកក្រុមប្រទេស BRICS គឺជារបៀបវារៈក្នុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់ខ្លួន នៅទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង។

ប្រទេសចិន កំពុងព្យាយាមធ្វើឲ្យ BRICS មានការរីកលូតលាស់ឲ្យបានឆាប់រហ័ស ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសមហាអំណាចផ្សេងទៀតរបស់ក្រុមនេះគឺឥណ្ឌា ក៏កំពុងមានការប្រុងប្រយ័ត្នផងដែរ ចំពោះចេតនារបស់គូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន។

មន្ត្រីអាហ្រ្វិកខាងត្បូងនិយាយថា មានប្រទេសជាង១០ហើយ ដែលបានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយ BRICS ដែលរួមចំណែក ៤០ ភាគរយនៃចំនួនប្រជាជនពិភពលោក និងមួយភាគបួននៃសេដ្ឋកិច្ចសកល ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោក Naledi Pandor បាននិយាយថា មេដឹកនាំ BRICS បានយល់ព្រមលើបញ្ហានៃការពង្រីក ហើយសេចក្តីប្រកាសលម្អិត នឹងធ្វើឡើងមុនពេលបិទកិច្ចប្រជុំកំពូល នៅថ្ងៃសុក្រទី២៥ខែសីហា។

លោក Pandor បានប្រាប់វិទ្យុរដ្ឋថា “យើងមានឯកសារអនុម័តមួយ ដែលកំណត់នូវគោលការណ៍ណែនាំ និងគោលការណ៍ដំណើរការ សម្រាប់ពិចារណាដល់ប្រទេសដែលមានបំណងចង់ក្លាយជាសមាជិកនៃ BRICS”។

គួរបញ្ជាក់ថា ប្រទេសទាំង៥របស់ BRICS មានដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំ BRICS ដកខ្លួនចេញពីតុលាការ ICC ក្រោយប្រកាស ចាប់ខ្លួនលោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម