ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លើងស្តុប​ថ្មី​បច្ចុប្បន្ន​ កំពុង​ដំឡើង​បាំង​ភ្លើងស្តុប​ចាស់​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ

ភ្នំពេញ​ ៖​ មួយ​រយៈ​ចុង​ក្រោយនេះ សាលា​រាជធានី​ភ្នំពេញ បាន​កំពុង​បង្កើត​ភ្លើងស្តុប​ថ្មី ដើម្បី​ប្រាប់​សញ្ញា​ចរាចរណ៍​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ ទៅតាម​តំបន់​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ទន្ទឹមនឹង​ការអភិវឌ្ឍបង្គោល​ភ្លើងស្តុប​ថ្មី​នេះ ត្រូវ​បាន​អ្នកដំណើរ​ទូទៅ​នាំគ្នា​និយាយ​ថា សាលា​រាជធានី​ភ្នំពេញ​ដំឡើង​ភ្លើងស្តុប​ថ្មី​នេះ ធ្វើ​ឲ្យ​បាំង​ភ្លើងស្តុប​ចាស់ ដែល​កំពុង​ដំណើរ​រាល់ថ្ងៃ​នេះ​ហើយ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅមក ដោយសារ​បាំង នឹង​ភ្លើងស្តុប​ថ្មី​នេះ។

ជាក់ស្តែង​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម ត្រង់​ចំណុច​ស្តុ​ប​ចំការមន បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ បាន​ដំឡើង​បង្គោល​ស្តុ​ប​ថ្មី រួចជាស្រេច ដើម្បី​ប្រាប់​សញ្ញា​ចរាចរណ៍​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ទៅមក​តាម​នៅ​ក្នុង​តំបន់​នានា នា​ថ្ងៃ​អនាគត។ ផ្ទុយទៅវិញ​ការអភិវឌ្ឍ​បង្គោល​ភ្លើងស្តុប​ថ្មី​នេះ ត្រូវ​បាន​អ្នកដំណើរ​ទូទៅ​នាំគ្នា​និយាយ​ថា សាលា​រាជធានី​ភ្នំពេញ​ដំឡើង​ភ្លើងស្តុប​ថ្មី​នេះ ធ្វើ​ឲ្យ​បាំង​ភ្លើងស្តុប​ចាស់ ដែល​កំពុង​ដំណើរ​រាល់ថ្ងៃ​នេះ​ហើយ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅមក ដោយសារ​បាំង​នឹង​ភ្លើងស្តុប​ថ្មី​នេះ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់ ​ដែល​ប្រចាំការ​នៅ​ស្តុ​ប​ចំការមន (សុំ​មិន​បញ្ចេញ​ឈ្មោះ) ប្រាប់ ឲ្យ​ដឹង​ថា តាម​ការ​កត់សម្គាល់​ជាក់​ស្តែង ការ​ដាក់​បង្គោល​ភ្លើងស្តុប​ថ្មី​បច្ចុប្បន្ន​នេះ គឺ​មិន​ត្រឹមតែ​បាំង​ភ្លើងស្តុប​ចាស់​នោះ​ទេ ថែមទាំង​មិនសូវ​ល្អ​ប្រសើរ​នោះ​ទៀត ដោយហេតុថា ភ្លើងស្តុប​ថ្មី​នេះ គឺ​មាន តែ​ភ្លើង ៣​ពណ៌​ប៉ុណ្ណោះ ខៀវ លឿង និង​ក្រហម។ ដូច្នេះ​នៅ​ពេល​ដែល​ឡើង​ភ្លើង​ពណ៌​ខៀវ ម្តងៗ អ្នកដំណើរ​ខ្លះ​ធ្វើដំណើរ​ទៅមុខ​ត្រង់ ខ្លះ​បត់​ស្តាំ និង​ខ្លះទៀត​បត់​ឆ្វេង ជាហេតុ​នាំ​ឲ្យ​កើតមាន​ការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ផងដែរ។

ដូច្នេះ​ពួកគាត់​យល់ថា ការដំឡើង​បង្គោល​ភ្លើងស្តុប​ថ្មី​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​ណាស់។ ដោយឡែក​សម្រាប់​ភ្លើងស្តុប​ចាស់​វិញ គឺ​មាន​ភាព ងាយស្រួល​ជាង ដោយសារ​មាន​សញ្ញា​ព្រួញ​ភ្លើង​ពណ៌​ខៀវ ភ្លើង​ក្រហម ដែល​អាច​ប្រាប់​ប្រជាពលរដ្ឋ បត់​ឆ្វេង បត់​ស្តាំ និង​ទៅ​ត្រង់​បាន សញ្ញា​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​យល់​ជាង។

ពាក់ព័ន្ធ​ទៅ​ករណី​ទាំងនេះ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា ជា​ការ​ពិត បង្គោល​ភ្លើងស្តុប​ថ្មី ពិតជា​មានការ​បាំង​ភ្លើងស្តុប​ចាស់​មែន ប៉ុន្តែ​បញ្ហា​នេះ​លោក​បាន​ដោះស្រាយ​មួយ​ចំនួន​ហើយ ដោយ​បាន​បន្ត​ដោះ​បង្គោល​ភ្លើងស្តុប​ចាស់​ចេញ ដើម្បី​យក​ទៅ​បំពាក់​នៅ​តាម​តំបន់​នានា​ជាយក្រុង។

ដោយឡែក​សម្រាប់​បង្គោល​ភ្លើងស្តុប​ថ្មី នេះ គឺ​បច្ចុប្បន្ន​កំពុង​ដំណើរការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥​គោលដៅ​រួច​មក​ហើយ​ដែរ សប្តាហ៍​ក្រោយ​នឹង​បន្ត​បើ​ជូន​បន្ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684