ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍ ​នៃ​ស្នងការដ្ឋាន​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧នាក់

រតនគិរី​ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧នាក់​ ពី​បទ​លួច​ឆ្លងដែន​ចូល​មក​កាប់​ឈើ​ដោយ​ខុសច្បាប់​។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧​ក្នុងភូមិ​សាស្ត្រ​ព្រៃឈើ​ក្នុង​តំបន់​ព្រំប្រទល់​ចំនួន​បី​ស្រុក គឺ​ស្រុក​អូ​រយ៉ា​ដាវ ស្រុក​អណ្តូង​មាស ស្រុក​បកែវ ស្ថិត​ក្នុង​និយាម​ការ ០៧៥៣៣៩១,១៥២៨៦៨៩។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​ជំនាញ​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ក្នុង​សកម្មភាព​ឃាត់ខ្លួន នេះ​គឺ​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​តាម​ខ្សែក្រវាត់​ព្រំដែន និង​កម្មករ​បរទេស​នៅតាម​ក្រុមហ៊ុន។ ​បន្ទាប់មក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា សព្វថ្ងៃ​នៅ​តាម​ខ្សែក្រវាត់​ព្រំដែន​ដែល​ជាប់​ព្រំប្រទល់​មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​កំពុង​លួច​ចូល​មក​ទឹកដី​ខ្មែរ​កាប់​អារ​ឈើ​ខុសច្បាប់។

របាយការណ៍​បាន​បន្ត​ថា ជាក់​ស្តែង​ពេល​ចុះទៅ​ដល់​គឺ​ជនជាតិ​វៀតណាម​មួយ​ចំនួន​បាន​រត់​គេច​ខ្លួន​បាត់​អស់​។ បន្សល់ទុក​សម្ភារៈ​មួយចំនួន​សម្រាប់​បម្រើ​ឲ្យ​ការ​កាប់​ឈើ​ជាច្រើន​នៅ​ក្នុង​ព្រៃ​នោះ​ មានស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់​ឈើ​ចំនួន​០៥​គ្រឿង​ ត្រាក់ទ័រ​អូស​ឈើ​ចំនួន​០៣​គ្រឿង​ នៅ​ក្នុង​ព្រៃ​។ ចំណែក​តៃកុង​ត្រាក់ទ័រ​បាន​រត់គេច​ខ្លួន​បាត់ និង សម្ភារៈ​ជាច្រើន​ទៀត​មិន​អាច​យក​មក​បាន។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​នាំ​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនជាតិ​វៀតណាម​ទាំង​៧​នាក់​នោះ​មិនទាន់​ឲ្យ​ឈ្មោះ​ពិតប្រាកដ​មក​សារ​ព័ត៌មាន​នោះ​ទេ ព្រោះ​ជាប់រវល់​កំពុង​ធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៧៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684