ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ផ្តើម​អ៊ុត​កៅស៊ូ​ការដ្ឋាន​ទី ៥៣​លើផ្លូវ​លេខ ៣៦៦ ចាប់ពី​ផ្លូវ​លេខ ១៧៣ ដល់​ផ្លូវ​លេខ​១៩៩ ក្នុង​ខណ្ឌចំការមន

ភ្នំពេញ ​៖ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ ស្រប​ទៅ​តាម​គម្រោង​ដែល​បានគ្រោង​ទុក រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី ជាក់​ស្តែង​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី គឺ ផ្លូវ​លេខ ៣៦៦ ចាប់ពី​ផ្លូវ​លេខ ១៧៣ ដល់​ផ្លូវ​លេខ​១៩៩ ក្នុង​ខណ្ឌចំការមន។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នេះ​ជា​គម្រោង​យុទ្ធនា​ការជួសជុល​កែលម្អផ្លូវ​ឡើងវិញ សរុប​ចំនួន​៥៧​ខ្សែ នៅ​ក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​គម្រោង​ក្រោយពី​ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក។

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​នេះ ក៏​នៅ​មាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៧​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ គ្រប់​ពិធី​បើក​ការដ្ឋាន​ជួសជុល និង​អ៊ុត​កៅស៊ូ​AC​កន្លងមក​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​ត្រូវ​ជួសជុល ជួយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ត្រួតពិនិត្យ​មើល​ពី​គុណភាព​ផ្លូវ ជៀសវាង​កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ​ថា ចាក់​ក្រាស​ស៊ី​ស្តើង ចាក់​ស្ដើង​ស៊ី​ក្រាស់ ស្ថាបនា​ផ្លូវ​គ្មាន​គុណភាព៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684