Connect with us

សេដ្ឋកិច្ច

ទោះមានគេលក់ច្រើន តែហាងលក់ម្ជូរវត្តភ្នំ ១៦៨ នៅតែលក់ដាច់ខ្លាំង ១ថ្ងៃ លក់បាន ១តោនកន្លះ

បានផុស

នៅ

ប្រិយមិត្តជាទីមេត្រី ធ្លាប់តែបានឃើញ និងបានឮគេកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺនៃ ហាងលក់ម្ជូរវត្តភ្នំ ១៦៨ កន្លងមកហើយ។ ប៉ុន្តែមានប្រិយមិត្តខ្លះក៏នៅមិនទាន់ដឹង និងបានស្គាល់អំពីតូបលក់ម្ជូរដ៏ល្បីឈ្មោះមួយនេះនៅឡើយទេ។ ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមនាំអស់លោកអ្នកទៅស្គាល់ពីប្រវត្តិ និងហាងលក់ម្ជូរមួយកន្លែងនៅក្បែរហ្នឹង រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នោះគឺហាងលក់ម្ជូរវត្តភ្នំ ១៦៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឡាំ សុដាណេ ហៅ លាភ ដាណេ ម្ចាស់ហាងម្ជូរវត្តភ្នំ ១៦៨ បានប្រាប់មកកាន់សារព័ត៌មានកម្ពុជាថ្មីថា ដំបូងឡើយ អ្នកស្រីត្រឹមជាកុមារីម្នាក់ ដែលទូលម្ជូរដើរលក់ធម្មតានោះទេ។ ក្រោយមកទៀតពេលដែល អ្នកស្រីពេញវ័យត្រូវរៀបការជាមួយស្វាមី ទើបអ្នកស្រី មានគំនិតមួយគឺជួលផ្ទះគេដើម្បីលក់ម្ជូរ កាលនោះកាលជួលតូប ក្នុងតម្លៃ ៨០ដុល្លារ ក្នុងមួយខែ។

អ្នកស្រី លាភ ដាណេ បានឲ្យដឹងទៀតថា ដោយសារតែមានអ្នកទិញបានស្គាល់ និងជួយទិញម្ជូរអ្នកស្រីច្រើនឡើងៗ អ្នកស្រី និងស្វាមី ក៏សម្រេចចិត្តបើកជាហាងម្ជូរដ៏ធំមួយនោះ គឺម្ជូរវត្តភ្នំ ១៦៨ ក្នុងឆ្នាំ ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្រាប់ពេលបច្ចុប្បនេះ ហាងលក់ម្ជូររបស់អ្នកស្រី កាន់តែមានអតិថិជនមកជួយគាំទ្រយ៉ាងច្រើនកុះករ ទោះបីសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងណាក៏ដោយ។

អ្នកស្រី លាភ ដាណេ បានបន្ថែមទៀតថា រាល់ថ្ងៃ អ្នកស្រី មិនត្រឹមតែលក់ម្ជូរនៅហាងផ្ទាល់នោះទេ ប៉ុន្តែអ្នកស្រី ក៏មានទទួលជាលក្ខណៈប៊ូហ្វេ នៅតាមកម្មវិធីតូច ឬធំ តាមការចង់បានរបស់ម្ចាស់កម្មវិធី។ ក្រៅពីនេះ អ្នកស្រី ក៏មានការបើកលក់តាម អេប ផ្សេងៗទៀត ដូចជា៖ អីហ្គេត ឬ ញាំ២៤ម៉ោង នោះដែរ។

អ្នកស្រី លាភ ដាណេ បានបន្តទៀតថា នៅហាងរបស់អ្នកស្រី ក្នុងមួយថ្ងៃៗ អ្នកស្រី អាចលក់ម្ជូរបានរហូតទៅដល់ ប្រមាណជាង ១ តោន កន្លះ ទោះបីបច្ចុប្បន្នមានហាងលក់ម្ជូរច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី លាភ ដាណេ មានប្រសាសន៍ទៀតថា មុខរបរអ្វីក៏ដោយ ក៏អាចជួយឲ្យយើងអាចមានជីវភាពធូរធារបានដែរ។ ប៉ុន្តែ សូមយើងធ្វើការងារនោះដោយយកចិត្តទុកដាក់ និងចេញពីបេះដូង ទើបទទួលបានលទ្ធផលល្អសម្រាប់ខ្លួនឯង។ ទាំងនេះជាសម្ដីរបស់សហគ្រិន វ័យក្មេង អ្នកស្រី លាភ ដាណេ ម្ចាស់ហាងម្ជូរវត្តភ្នំ ១៦៨ ចង់ចែករំលែកទៅកាន់មនុស្សទាំងអស់ដែលជាអ្នករកស៊ី និងអ្នកលក់ដូរផ្សេងៗទៀត។

ចំណែក កញ្ញា តក់ ចរិយា អាយុ ២៧ ម្ចាស់តូបម្ជូរ ៧៧៧៧ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានប្រាប់មកកាន់សារព័ត៌មានកម្ពុជាថ្មីដែរថា កញ្ញា គ្រាន់មានតូបតូចមួយនៅមុខផ្ទះបើកលក់ម្ជូរ និងភេសជ្ជៈបន្តិចបន្តួចដើម្បីចិញ្ចឹមខ្លួនឯង និងផ្គត់ផ្គង់គ្រួសាររបស់កញ្ញា។ កញ្ញា បន្ថែមថា ក្នុងមួយថ្ងៃកញ្ញា អាចរកប្រាក់ចំណូលលក់ម្ជូរ និងភេសជ្ជៈ ចន្លោះពី ១០ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ កញ្ញា តក់ ចរិយា បន្តទៀតថា កញ្ញា ទោះបីជា ការបើកតូបលក់ម្ជូរតូចតាចក៏ពិតមែន ប៉ុន្តែមុខរបរនេះអាចជួយឲ្យកញ្ញា អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បានយ៉ាងច្រើនគួរសមដែរ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម