ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ទី​ម័​រ​ខាងកើត ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ខណៈ​ប្រាក់ចំណូល​ពី​ប្រេង ​ចុះ​អន់ថយ​

អតីត​វីរបុរស​បដិវត្តន៍​ត្រូវបាន​គេ​រំពឹងថា ​នឹង​ក្លាយជា​ប្រធានាធិបតី ​បន្ទាប់​របស់​ប្រទេស​ទី​ម័​រ​ខាងកើត ខណៈ​អ្នកបោះឆ្នោត​បានធ្វើ​ដំណើរ​ទៅ​កន្លែង​បោះឆ្នោត ​នៅក្នុង​ការបោះឆ្នោត​លើកដំបូង​របស់​ប្រទេស​នេះ ចាប់តាំងពី​ការចាកចេញ​ពី​កង​រក្សា​សន្តិភាព ​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០១២។​ ​

វា​ក៏​ជា​លើកដំបូង​ផងដែរ ​ដែល​ជនជាតិ​ទី​ម័​រ​អូស្ត្រាលី​ ត្រូវបាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​មុន ​នៅក្នុង​ទីក្រុង​ស៊ីដនី និង​ដា​វីន ដោយ​មិនចាំបាច់​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​ឌី​លី ។​

ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទបាន​ធ្វើឡើង​ គឺជា​ការព្យាយាម​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ រយៈពេល​ខ្លី​របស់​ប្រទេស​នៅលើ​កោះ​ ដែលជា​រដ្ឋ​ឯករាជ្យ​មួយ ​ដោយ​ប្រាក់ចំណូល​ពី​ប្រេង និង​ឧស្ម័ន​បាន​ចុះ​អន់ថយ​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ ហើយ​ការចរចារ​ជាមួយ​ប្រទេស​អូស្ត្រាលី​ គឺមាន​សន្ទុះ​យឺត​ជាង​ការ​បម្រុង​ទុក​នៅក្នុង​សមុទ្រ​ទី​ម័​រ។​

ប្រជាជន ១.២​លាន​នាក់​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​គាំទ្រ​ដល់​អតីត​អ្នក​ប្រយុទ្ធ​ឯករាជ្យ​លោក Francisco “Lú-Olo” Guterres ។​

លោក Guterres កំពុង​ឈរឈ្មោះ​ជា​លើក​ទី​បី​ជា​បេក្ខជន​សម្រាប់​គណបក្ស​រណសិរ្ស​បដិវត្តន៍​សម្រាប់​ឯករាជ្យ​ទី​ម័​រ​ខាងកើត (FRETILIN) ដែលជា​គណបក្ស​ជាតិ​ឆ្វេងនិយម​ដែល​បានចាប់ផ្តើម​ជា​ចលនា​តស៊ូ​ប្រយុទ្ធប្រឆាំង​ដើម្បី​ឯករាជ្យភាព​ពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ និង​បន្ទាប់មក​ប្រទេស​ឥណ្ឌូនេស៊ី ។​

លោក Guterres មានការ​គាំទ្រ​នៃ​វីរបុរស​ឯករាជ្យ​លោក Xanana Gusmao ដែល​បាន​ក្លាយជា​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​មាន​ប្រជាប្រិយភាព​ក្នុងអំឡុងពេល ១៥​ឆ្នាំ​ចាប់តាំងពី​ទី​ម័​រ​ខាងកើត​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។​

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ត្រូវបាន​ដំណើរការ​នៅលើ​ប្រព័ន្ធ​បោះឆ្នោត​ដោយផ្ទាល់ ។ ប្រសិនបើ​មិនមាន​បេក្ខជន​នៅក្នុង​ជុំ​ដំបូង​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​នោះទេ​នឹង​អាច​ទាក់ទាញ​ជាង ៥០​ភាគរយ​នៃ​សម្លេងឆ្នោត ជុំ​ទី​ពីរ​ការប្រកួតប្រជែង​ដោយ​អ្នកទទួលបាន​សម្លេងឆ្នោត​កម្រិត​ខ្ពស់បំផុត​ចំនួន​ពីរ​ត្រូវបាន​ធ្វើឡើង។ ការប្រកួត​ជុំ​ទី​ពីរ​នេះ​ប្រសិនបើ​ចាំបាច់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំនេះ ។​

លោក Guterres ដែល​បាន​ចាញ់​ពីរដង​នៅក្នុង​ដំណើរការ​បោះឆ្នោត​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក​ជឿជាក់ថា លោក​មាន​តួរ​លេខ​ដែល​ឈ្នះ​នៅ​ជុំ​ដំបូង​នេះ។​

ប៉ុន្តែ​លោក Jose Ramos-Horta អតីត​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​បាន​ប្រាប់ Guardian ថា គាត់​នឹងមិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ឡើយ ប្រសិនបើ​អ្នកបោះឆ្នោត​នឹងត្រូវ​វិលត្រឡប់​ទៅកាន់​ការបោះឆ្នោត​នៅ​ខែមេសា​ក្នុងការ​សម្រេចចិត្ត​រវាង​លោក Guterres និង​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​លោក Antonio Conceicao ។​

ការដឹកនាំ​របស់​ប្រទេស​នេះ​ភាគច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​មេដឹកនាំ​ការតស៊ូ​ទម្រង់​ខ្ពស់​រួមទាំង​លោក Gusmao លោក Ramos-Horta ដែល​បាន​បម្រើការ​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដោយ​កំពុងមាន​ការចាកចេញ​របស់លោក​ប្រធានាធិបតី Taur Matan Ruak និង​អតីត​នាយករដ្ឋមន្ត្រី​លោក Mari Alkatiri ។​

ទី​ម័​រ​ខាងកើត​ត្រូវបាន​កោតសរសើរ​យ៉ាង​ទូលំទូលាយ​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ល្អ​មួយ​នៅក្នុង​តំបន់​អាស៊ី​ភាគ​ខាងកើត ប៉ុន្តែ​វា​បាន​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងជ្រៅ​នាពេល​អនាគត ។ វា​គឺ​ស្ទើរតែ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រេង និង​ឧស្ម័ន ហើយ​កន្លែង​ឧស្ម័ន​ដ៏​សំខាន់ Bayu Undan ត្រូវបាន​រំពឹងថា​នឹង​លែងមាន​ក្នុង​ទសវត្សរ៍​ក្រោយនេះ៕ The Guardian/Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684