ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​ពិចារណា​លើ​ការបង្កើន​សមត្ថភាព​ក​ង​ទ័ពជើងទឹក ​ស្របពេល​រង​ការ​គំរាម​ពី​ក្រុម IS និង​ការប្រឈមមុខ​ដាក់គ្នា​ នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេស​ម៉ាឡេស៊ី​កំពុងតែ​ស្វែងរក​ការកែលម្អ​នៃ​កង​នាវា​ជើង​ទឹក​របស់ខ្លួន ​ដែលមាន​វ័យ​ចំណាស់ ​ខណៈដែល​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ បាន​ត្រៀម​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​លំហូរ នៃ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (IS) ដែល​កំពុង​រត់​ភៀសខ្លួន​ចេញពី​ទីក្រុង Mosul និង​ពី​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

ទស្សនា​វ​ដ្តី IHS Janes Defence បាន​ឲ្យ​ដឹង​ក្នុង​ខែធ្នូ​ថា ការចំណាយ​លើ​វិស័យ​ការពារជាតិ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់​២៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ឆ្នាំ ២០១៦​ដល់​ឆ្នាំ​២០២០ ​ហើយ​ប្រទេស​ម៉ាឡេស៊ី​មានបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់ខ្លួន​រួមជាមួយ​នឹង​បណ្តា​រដ្ឋ​ផ្សេងទៀត​ដែល​ប្រជែង​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែលមាន​ជម្លោះ​យ៉ាង​ក្តៅគគុក​បើទោះបីជា​កញ្ចប់​ថវិកា​ការពារជាតិ​របស់ខ្លួន​មាន​ទំហំ​តូច​ក៏ដោយ​។​

កងទ័ពជើងទឹក​រប​ស់​ប្រទេស​ម៉ាឡេស៊ី​ មាន​គោលបំណង​ជំនួស​កង​នាវា​វ័យ​ចំណាស់​ទាំងអស់​ចំនួន​៥០​គ្រឿង​ខណៈដែល​ប្រទេស​នេះ​ បាន​កាត់បន្ថយ​ថវិកា​ការពារជាតិ​សរុប​របស់ខ្លួន​១២,៧ ភាគរយ​ដល់​១៥.១​ពាន់​លាន (៣.៤១​ពាន់​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំនេះ​។​

ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​តាម​ទម្រង់​នៃ​កិច្ចព្រមព្រៀង​នាវា​បេសកកម្ម LMS ជាមួយ​ប្រទេស​ចិន​នៅឯ​ការតាំងពិព័រណ៍ Langkawi International Maritime and Aerospace Exhibition (LIMA) នៅ​សប្តាហ៍​នេះ​ដើម្បី​កសាង​នាវា LMS ចំនួន​បួន​គ្រឿង​និង​ទទួលបាន​បច្ចេកវិទ្យា​ដើម្បី​សាងសង់​នាវា​ច្រើនជាង​នេះ​នៅក្នុង​ប្រទេស​។ កងទ័ពជើងទឹក​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួលបាន​សរុប​ចំនួន​១៨​គ្រឿង​។​ ផែនការ​ដើម្បី​ទទួលបាន​នាវា LMS ចំនួន​បួន​គ្រឿង​មកពី​ប្រទេស​ចិន​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅ​ខែវិច្ឆិកា​។​

អ្នក​តាំង​ពិព័រណ៍​ជាង​៥០០​មកពី​៣៦​ប្រទេស ​នឹង​បង្ហាញ​ផលិតផល​របស់​ពួកគេ​នៅ LIMA ក្នុងឆ្នាំនេះ​ដែល​នឹង​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​នៅលើ​កោះ​ភាគ​ខាងជើង Langkawi ៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684