ព័ត៍មានទាន់​ហេតុការណ៏
Search

អនុ​ប្រធានាធិបតី​ហ្វីលីពីន​ ប្រឈមមុខ​នឹង​ពាក្យបណ្តឹង​ ​ព្រោះរិះគន់​លោក Duterte រឿងសង្គ្រាម​គ្រឿងញៀន​

មេធាវី​របស់​អតីតជន​ផ្តាច់ការ Ferdinand Marcos កាលពី​ថ្ងៃ​ចន្ទ​ បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​មួយ​ ប្រឆាំងនឹង​អនុ​ប្រធានាធិបតី​ហ្វីលីពីន Leni Robredo សម្រាប់​ការរិះគន់​យ៉ាងខ្លាំង ​របស់លោក​ស្រី​លើ​សង្គ្រាម​គ្រឿងញៀន​របស់​រដ្ឋបាល​។​

ពាក្យបណ្តឹង​ពី​ការរំលោភ​លើ​រដ្ឋធម្មនុញ្ញ ​និង​ការ​ក្បត់​ទំនុក​ចិត្ត ជា​សាធារណៈ​នេះ​ត្រូវបាន​ផ្ញើ​រដោយ​លោក Oliver Lozano ទៅ​ការិយាល័យ​របស់​ប្រធានសភា Pantaleon Alvarez ដែលជា​សម្ព័ន្ធមិត្ត ​រប​ស់លោក​ប្រធានាធិបតី Rodrigo Duterte ។

លោក Lozano បាន​ថ្លែង​នៅក្នុង​លិខិត​មួយ​ ដែល​ស្វែងរក​ការយល់ព្រម ​ចំពោះ​ពាក្យបណ្តឹង​ប្រាំមួយ​ទំព័រ​របស់គាត់​ថា “​លោកស្រី​ជា​កណ្តៀរ​របស់​រដ្ឋាភិបាល​”​។​

លោកស្រី Robredo ដែល​មិនមែនជា​សមាជិក​នៃ​គណបក្ស​របស់លោក Duterte អាច​ជួបនឹង​បញ្ហា​ដោយ​ខ្លួនឯង ​បន្ទាប់ពី​បាន​ស្តីបន្ទោស​យ៉ាងខ្លាំង ​លើ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ នៅក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​ផ្ញើ​ទៅកាន់ ​អង្គការសហប្រជាជាតិ​។ លោក Alvarez និយាយថា នោះ​ជា​ភាព​គ្មាន​ការទទួលខុសត្រូវ​។

លោក​បាន​និយាយ​នៅក្នុង​បទ​សម្ភាស ​ក្នុង​វិទ្យុ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​នេះ​គឺជា​លើកដំបូង​ហើយ ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល ​បាន​ផ្ញើ​វីដេអូ​ឃ្លី​ប​ដែល​មួលបង្កាច់​ប្រទេស​របស់​យើង​” ។​

ស្របពេល​ជាមួយគ្នា​នោះដែរ មេធាវី​របស់ Robredo គឺ​លោក Barry Gutierrez គឺមាន​ទំនុកចិត្ត​ថា លោកស្រី​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ​។ លោក​បាន​ប្រាប់​អ្នកកាសែត​ថា “​ការនិយាយ​ការពិត​ មិន​អាចជា​បទល្មើស​ តម្រូវ​ឲ្យ​មានការ​ចោទប្រកាន់​ឡើយ​”​។​

ពាក្យបណ្តឹង​នេះ​បានធ្វើ​ឡើង​ ចំពេល​ដែលមាន​ការឈ្លោះប្រកែក​គ្នា​ រវាង​លោក Duterte និង​ពួក​អ្នក​ស្មោះត្រង់​របស់លោក ​និង​គណបក្ស​សេរីនិយម​ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

ពាក្យបណ្តឹង​នេះ​ត្រូវ​បានដាក់​ក្នុង​រយៈពេល​បួន​ថ្ងៃ​ បន្ទាប់ពី​តំណាង​សភា​ជាន់​ទាប​លោក Gary Alejano ដាក់ពាក្យ​បណ្តឹង​មួយ​ប្រឆាំងនឹង​លោក Duterte ដោយ​ចោទប្រកាន់​គាត់ ​ពីបទ​ល្មើស​ជាច្រើន​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684